១.ទស្សនៈវិស័យ
កម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តមានការរីកចំរើន ឈានទៅការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ដោយធានាបាននូវសន្តិសុខស្បៀង បង្កើនបានប្រាក់ចំណូល ធ្វើអោយប្រសើរឡើងនូវស្ថាភាពអាហាររូបត្ថម្ភសម្រាប់ប្រជាជន តាមរយៈការបង្កើនផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែមលើផលិតផល និងធ្វើអោយនិរន្តភាពនៃផលិតកម្មកសិកម្មបំរើអោយវិស័យឧស្សាហកម្ម និងការនាំចេញ ការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការបង្កើនផ្ទៃដីស្រោចស្រពលើផ្ទៃដីដាំដុះ លើកកំពស់ការងារបង្ករបង្កើនផលរបស់ប្រជាជនពង្រីកកម្មវិធីប្រពលវប្បកម្ម កាត់បន្ថយមន្តរាយដែលបណ្តាលមកពីបំរែបំរួលអាកាសធាតុ លើកកម្ពស់ការគ្រប់គ្រងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងមាននិរន្តភាព។
២.បេសកកម្ម
រួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញឲ្យវិស័យ កសិកម្មក្នុងខេត្ត ធ្វើឲ្យកើនឡើងសេដ្ឋកិច្ចប្រជាជនតាមរយៈសេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
៣. តួនាទី និងភារកិច្ច
- លើកផែនការដឹកនាំ និងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- គ្រប់គ្រងទិន្នន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍវិស័យកសិកម្ម
- លើកគម្រោងកម្មវិធីចំណូល ចំណាយតាមដានពីការអនុវត្ត និងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិការដ្ឋ
- គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
- រៀបចំកម្មវិធីបណ្តុះបណ្តាល និងបំពាក់បំប៉ន ពង្រឹងសមត្ថភាព ដល់មន្ត្រីបុគ្គលិក
- ផ្សព្វផ្សាយ ជំរុញការណែនាំ និងត្រូតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នុងវិស័យកសិកម្ម គ្រប់ផ្នែកដល់ការិយាល័យ អង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង-ស្រុក និងមណ្ឌលកសិកម្មឃុំ សង្កាត់
- ផ្តល់ការគាំទ្រ និងការផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនឹងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈ សមាគមន៍ និងការបង្កើតសហគមន៍អភិវឌ្ឍនានា ដែលពាក់ព័ន្ធ នឹងវិស័យកសិកម្ម ដើម្បីកែលម្អផលិតកម្ម និងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
- ចូលរួមសហការក្នុងការអនុវត្ត វិធានការការពារ ធនធាន ធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយ អភិវឌ្ឍ អភិរក្សរបស់ក្រសួង
- ចាត់ចែងការងារអន្តាគមន៍ ទប់ទល់បង្ការ និងរាយការណ៍ សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលខេត្ត និងក្រសួង នូវបណ្តាសមាសភាព គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើ វិស័យកសិកម្មគ្រប់ផ្នែក ដែលកើតមាន
- ធ្វើជាដៃគូរដ៏ល្អ និងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តា មន្ទីរនានា អង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍ វិស័យកសិកម្មនៅក្នុងខេត្ត
- ទទូលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសូងប្រគល់ឲ្យ។