សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨
ចេញ​ផ្សាយ ០៩ មេសា ២០១៨
267

>>សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨៖

+ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មបានចុះពិនិត្យ និងវាយតម្លៃសកម្មភាពកសិករគំរូក្នុងការអនុវត្តកសិកម្មល្អតាមបណ្តាស្រុក ក្រុងប្រចាំឆ្នាំ២០១៨។

+អនុប្រធានមន្ទីរ និងប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម និងតំណាងសហគមន៍កសិកម្មគំរូចំនួន ០២រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីមុខរបរឥណទាន/គម្រោង BPAC នៅអគ្គនាយកដ្ឋានកសិកម្ម។

+ប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសចុះពិនិត្យសកម្មភាពកសិករដាំបន្លែសុវត្ថិភាពរបស់កសិករ រត្ន័ ចាន់ នៅសង្កាត់ច្រកម្ទេសក្រុងបាវិត ព្រមទាំងប្រគល់ម៉ាស៊ីនបូមទឹក ០១គ្រឿង ដើម្បីប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រព  (គម្រោង GWMP)។

+ក្រុមការងារឡជីវឧស្ម័ននៃគម្រោង S.RETចុះពិនិត្យ និងជម្រុញការសាងសង់ឡជីវឧស្ម័ន នៅស្រុករំដួល។

+មន្ត្រីការិយាល័យក្សេត្រសាស្ត្រ ប្រមូលផលបន្លែសុវត្ថិភាព (ខាត់ណាដើម) ក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់ជី ឡជីវឧស្ម័ន។

+មន្ត្រីបសុពេទ្យធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វដើម្បីសំលាប់មេរោគទប់ស្កាត់ការឆ្លងជម្ងឺសត្វ។

+មន្ត្រីខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ និងមន្ត្រីខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផលបានចេញល្បាតតាមដានទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមគោលដៅ ពុំមានជួបប្រទះបទល្មើសឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter