សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារប្រចាំថ្ងៃមានដូចតទៅ ៖
* ស្ថានភាអាកាសធាតុ
1, សីតុណ្ហភាព :
Max : 34.5 •c
Min : 25,0 °c
2, ស្ថានភាពទឹកភ្លៀង ,ពុំមានភ្លៀងទេ
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ 0 មម
ប្រចាំ ខែ 96.2 មម
ប្រចាំ ឆ្នាំ 1,679.4 មម
* ការងារដាំដុះ
- ការប្រមូលផលស្រូវរដូវវស្សាសរុប 41,314 ហត , ទិន្នផលមធ្យម 3,020 គក្រ/ ហត
- ការធ្វើស្រូវប្រដេញទឹក,ស្រូវប្រាំងសរុប 6,182 ហត ,ស្មើរនឹង 30,9 % នៃផែនការ 20,000 ហត ,ខ្ពស់ជាងឆ្នាំ 2017 ចំនួន 819 ហត
- ការដាំដំណាំរួមផ្សំ
ដំឡូងគ្រប់ប្រភេទ សរុបផ្ទៃដី 548 ហត , បន្លែគ្រប់មុខ 191 ហត
លោកប្រធានកសិកម្មស្រុកចន្ទ្រា នឹងមន្ត្រីបច្ចេកទេស ចុះធ្វើអង្កេតវាស់វែងទិន្នផលស្រូវវស្សា( ផ្ការំដួល ) នៅឃុំព្រៃគគី ,ស្រុកចន្ទ្រា , ទិន្នផលមធ្យម 2,860 គក្រ / ហត
* ការងារផលិតកម្ម,បសុព្យាបាល
ជម្ងឺសត្វពុំមានលេចចេញគួរអោយកត់សំគាល់ឡើយ
* ទីផ្សារកសិកម្ម
ស្រូវ IR ( សើម ) 820- 830 ៛/ គក្រ
ស្រូវចំរុះ ( សើម ) 850- 860 ៛/ គក្រ
ដំឡូងមី ( សើម ) 380 - 400 ៛/ គក្រ
ជ្រូករស់ ( កសិដ្ឋាន ) 8500- 8600 ៛ /គក្រ
ជ្រូករស់ ( CP ) 8800 - 8900 ៛ / គក្រ
* ការងារទូទៅ
លោកប្រធានមន្ទីរ ចូលរួមសិក្ខាសាលាថ្នាក់ស្រុក,ឃុំស្តីពីសមាហរណកម្មកម្មវិធីវិនិយោគ 03 ឆ្នាំ រំកិល ឆ្នាំ 2019 - 2021 នៅសាលាស្រុករមាសហែក , ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលរងខេត្តស្វាយរៀង
* លោក សុទ្ធាវុទ្ធ អនុប្រធានមន្ទីរ ចូលរួមវេទិការ
ពិភាក្សា,ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅ សង្កាត់ចេក , ក្រោមអធិបតីភាព ឯកឧត្តម
ជុំហាត ប្រធានក្រុមប្រឹក្សាខេត្ត
* លោកភិនសាមន អនុប្រធានការិយាលយ័ផែនការ , គណះនេយ្យ ចូលរួម សិក្ខាសាលាថ្នាក់ស្រុក,ឃុំ ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគ 03 ឆ្នាំរំកិល 2019 - 2021 នៅសាលាស្រុកស្វាយទាប , ក្រោមអធិបតីភាព ឯកឧត្តម សុខរស់ អភិបាលរងខេត្ត
* លោកប្រធានមន្ទីរ នឹងមន្ត្រីថ្នាក់ខេត្ត,ស្រុក ស្វាយទាប បានប្រគល់ថវិការសមាគមមិត្តបុគ្គលិកកសិកម្ម ចំនួន 6,000,000 រៀលជូនគ្រួសារសពលោក គង់ប៉ាក ជានិវត្តន៏ជន , នឹងជាសមាជិកសមាគម ដែលបានទទួលមរណះភាពដោយរោគាពាធ នាពេលកន្លងទៅ
15/11/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទថាច់រតនា ប្រធានមន្ទីរ