សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារកសិកម្ម ប្រចាំថ្ងៃ មានដូចតទៅ៖
1, ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 33,5 °c
Min 25,0 °c
2, ស្ថានភាពទឹកភ្លៀង , ពុំមានភ្លៀងទេ
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ 0 មម
ប្រចាំ ខែ 96.2 មម
ប្រចាំ ឆ្នាំ 1,679.4 មម
* ការងារដាំដុះ
ការប្រមូលផលស្រូវវស្សា សរុបផ្ទៃដី 41,314 ហត, ទិន្នផលមធ្យម 3,020 គក្រ / ហត
ការធ្វើស្រូវប្រដេញទឹកសម្រក, នឹងស្រូវប្រាំង សរុប 6,204 ហត
មន្ត្រីការិយាលយ័កសិកម្មក្រុងស្វាយរៀង បានចុះធ្វើការអង្កេត,វាស់ស្ទង់ ទិន្នផលស្រូវរដូវវស្សា (ផ្ការំដួល ) នឹងផ្តល់ការណែនាំបច្ចេកទេសបន្ថែមដល់កសិករ ក្នុងការដាំបន្លែសុវត្ថិភាព ជាលក្ខណះគ្រួសារ នៅភូមិចំបក់ពាម , សង្កាត់សង្ឃរ័, នឹងភូមិស្វាយ,សង្កាត់ចេក , ក្រុងស្វាយរៀង ។
* ការងារផលិតកម្ម,បសុព្យាបាល
ជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ
ការសាងសង់ឡជីវឧស្ម័ន បាន 05 ឡ/កន្លែង, សរុប 80 ឡ/កន្លែង ស្មើរនឹង 30 % នៃផែនការ 250 ឡ
* ការងារសហគមន៏កសិកម្ម
លោក ប៉ែនផល្លី ប្រធានការិយាលយ័អភិវឌ្យន៏សហគមន៏កសិកម្ម បានចុះពិនិត្យសកម្មភាពសមាជិកសហគមន៏កែច្នៃផលិតផលផ្គត់ផ្គង់តម្រូវការប្រើប្រាស់លើទីផ្សារ នឹងដើម្បីពិនិត្យសក្តានុពល នឹងលទ្ធភាព នៃការគាំទ្រជម្រុញ ពង្រីកសមត្ថភាពក្នុងការធ្វើសហគមន៏ធុរះកិច្ច ( សិប្បកម្មកែច្នៃខ្នាតតូច ) នៅភូមិព្រៃដំឡូង,ឃុំ ពោធិរាជ, ស្រុកស្វាយជ្រំ , ក្នុងកម្មវិធី ASPIRE ឆ្នាំ 2018
* ការងារព្រៃឈើ
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងបានល្បាតតាមដាន,ទប់ស្កាត់បទល្មើសតាមគោលដៅ, ពុំមានជួបប្រទះបទល្មើសឡើយ
* ការងារទូទៅ
* លោកប្រធានមន្ទីរ ចូលរួមពិធីប្រកាស់ចូលកាន់តំណែងមន្ត្រីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ , នៅទីស្តីការក្រសួង , ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ
* លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ ,នឹង លោក គល់ សុវណ្ណ នាយខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង លោក នូ សារី នាយរងខណ្ឌរដ្ឋបាលជលផលស្វាយរៀងបានចូលរួមពិធីប្រកាស,នឹង ផ្ទេរមុខតំណែងលោកប្រធានសាលាដំបូងខេត្តស្វាយរៀង នៅសាលាខេត្ត ,ក្រោមអធិបតីភាព ឯកឧត្តម ព្រំ សត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៏ នឹងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត
* លោកប្រធានមន្ទីរ, លោក អ៊ឹង ស៊ិនតិ ប្រធានការិយាលយ័កសិ ឧស្សាហកម្ម ចូលរួមក្នុងកិច្ចប្រជុំ ស្តីពី ការអនុវត្តន៌ ផលិតកម្មតាមកិច្ចសន្យា នៅទីស្តីការក្រសួង , ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ស្តា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ
16/11/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់រតនា ប្រធានមន្ទីរ