សកម្មភាពការងារប្រចាំថ្ងៃ (18-11-2018)
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០១៨
257

សូមគោរពជូន  លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារប្រចាំថ្ងៃមានដូចតទៅ  ៖
*  ស្ថានភាពអាកាសធាតុ
1,  សីតុណ្ហភាព
Max   34    °c
Min    25    °c
2,  ស្ថានភាពទឹកភ្លៀង ខ្សោយ លើ ក្រុង , ស្រុក 02/ 80  ក្នុងនោះ 
ក្រុងស្វាយរៀង  11,5   មម
ស្រុករំដួល          7,0   មម
- កំពស់ទឹកភ្លៀងប្រចាំថ្ងៃ      11,5   មម
- កំពស់ទឹកភ្លៀងប្រចាំខែ      97,7   មម
- កំពស់ទឹកភ្លៀងប្រចាំឆ្នាំ     1680,9 មម
*  លោក ប្រធានមន្ទីរ, លោកអភិបាលរង ស្រុករមាសហែក មន្ត្រីបច្ចេកទេសខេត្ត, ស្រុក ចូលរួមពិធីប្រគល់ពូជពោត  ចំនួន 100  គក្រ នឹងពូជសណ្តែកខៀវ ចំនួន160 គក្រ ,សរុបចំនួន 260 គក្រ ជូនកសិកររងផលប៉ះពាល់រាំងស្ងួត ចុងរដូវវស្សា ឆ្នាំ 2018 ចំនួន 260 គ្រួសារ មកពី 02 ភូមិ, ក្នុងឃុំគគី, ស្រុករមាសហែក ឆ្លើយតបនឹងសំណូមពរដើម្បីធ្វើការដាំដុះបន្ទាប់ពីប្រមូលផលស្រូវរួច  ( ក្នុងមួយគ្រួសារទទួលបានពូជពោត ឬ ពូជសណ្តែកខៀវ  01 គក្រ  )
*  កម្មវិធីទី 02 , ក្រុមការងារបានបន្តរចូលរួមប្រជុំផ្សព្វផ្សាយ នឹងពិភាក្សាជាមួយ សមាជិក សហគមន៏ ចំនួន 39 នាក់/ គ្រួសារ មក ពី សហគមន៏កសិកម្មចំនួន 03 រួមមាន សហគមន៏កសិកម្មឃុំអំពិល 15 នាក់, សហគមន៏កសិកម្មឃុំក្រសាំង 09 នាក់ នឹង សហគមន៏កសិកម្មឃុំត្រស់ 15 នាក់, ក្នុង ស្រុករមាសហែក ។
អង្គប្រជុំបានស្តាប់ការផ្សព្វផ្សាយ អំពី  ៖ 
គោលបំណង នឹងសារះប្រយោជន៏នៃការអនុវត្តន៏ផលិតកម្មតាមកិច្ចសន្យា ដើម្បីត្រៀមចុះកិច្ចសន្យា រវាងក្រុមហ៊ុន នឹង សហគមន៏ក្នុងការចិញ្ចឹមគោបំប៉នយកសាច់លក់ទៅទីផ្សារ
( សាកល្បង ) ក្នុងក្របខណ្ឌកម្មវិធី ASPIRE ឆ្នាំ 2018 នេះ  ។
គួរអោយកត់សម្គាល់គឺ បន្ទាប់ពីស្តាប់ការណែនាំ នឹងពិភាក្សា , បកស្រាយសំណួរ រួចមក សមាជិកទាំង 39 គ្រួសារ បានឯកភាពគ្នានឹងចូលរួមអនុវត្តន៏កម្មវិធីនេះតាមបន្ទុកដែលបានលើកឡើងក្នុងកិច្ចសន្យា    ។
*  លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរបានចូលរួមប្រជុំ នឹងពិនិត្យសកម្មភាពនៃវឌ្ឈនះភាពក្នុងការប្រមុខរបរ របស់សហគមន៏កសិកម្មត្នោតថ្មី  ឃុំត្នោត,ស្រុកកំពង់រោទិប្រចាំឆ្នាំ 2018  នឹង ផ្តល់ការណែនាំបន្ថែម លើកកំពស់នៃការធ្វើអាជីវកម្មអោយកាន់តែមានប្រសិទ្ធិភាពសេដ្ឋកិច្ច  ។
18/11/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter