សកម្មភាពការងារប្រចាំថ្ងៃ (20-11-2018)
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០១៨
271

សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាព ការងារកសិកម្ម ប្រចាំសប្តាហ៏ មានដូចតទៅ
*  ស្ថានភាពអាកាសធាតុ
1,  សីតុណ្ហភាព :
Max   :   32.5 •c
Min    :   24.5 •c
2,  ស្ថានភាពទឹកភ្លៀង ,ខ្សោយ លើស្រុក/ក្រុង : 6 /8
ក្រុង ស្វាយរៀង 5.0 មម 
ស្រុក ស្វាយជ្រំ 5.0 មម 
ស្រុក ស្វាយទាប 3.0 មម 
ស្រុក កំពង់រោទិ៍​ 2.0 មម
ស្រុក ចន្រ្ទា 5.2 មម
ក្រុង បាវិត​ 3.5 មម 
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ​           5.0 មម
ប្រចាំ ខែ       102.8 មម
ប្រចាំ ឆ្នាំ    1,686.0 មម
*  ការងារដាំដុះ 
-  ការច្រូតកាត់ប្រមូលផលស្រូវវស្សាសរុប ផ្ទៃដី 49,723  ហត , ទិន្នផលមធ្យម 2,970 គក្រ/ ហត
-  ការធ្វើស្រូវប្រដេញទឹកសម្រក, ស្រូវប្រាំង សរុបផ្ទៃដី  7,855  ហត ស្មើរនឹង 38,3%  នៃផែនការ 20,000  ហត ,ខ្ពស់ជាងឆ្នាំ 2017 រយះពេលដូចគ្នា   532  ហត  ។
-  ការដាំដំណាំរួមផ្សំ
ដំឡូងគ្រប់ប្រភេទ  612  ហត
បន្លែគ្រប់មុខ  244   ហត
អំពៅ              47   ហត
ដំណាំស្រូវកំពុងលូតលាស់ល្អ , មិនទាន់មានផលប៉ះពាល់ ដោយរាំងស្ងួត ខ្វះទឹក នឹងសត្វល្អិតយាយី គួរអោយកត់សំគាល់ទេ
*  ការងារសហគមន៏កសិកម្ម 
ពិធីប្រគល់កព្ចាប់ថវិការ 20%  ដល់សហគមន៏កសិកម្មដូនទងធ្លករីកចម្រើន ដើម្បីគាំទ្រការអនុវត្តន៏សកម្មភាពសហគមន៏ធុរះកិច្ច ( ផលិតមេផ្សិត នឹងផលិតកម្មផ្សិតចំបើង ) ដែលមានសមាជិក ចំនួន 06  គ្រួសារ នៅ ភូមិ  ដូនទង,ឃុំពោធិរាជ , ស្រុកស្វាយជ្រំ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ, លោកប្រធានការិយាលយ័អភិវឌ្ឈន៏សហគមន៏, លោកមេឃុំ , នឹងក្រុមប្រឹក្សាភិបាលសហគមន៏ នឹងទីប្រឹក្សា កម្មវិធី ASPIRE 
-មន្ត្រីការិយាល័យអភិវឌ្ឈន៏សហគមន៏ចូលរួមច្រូតកាត់ប្រមូលផលស្រែផលិតពូជស្រូវស្រាលសែនក្រអូបលើផ្ទៃដី 04   ហត  ,ទិន្នផលជាមធ្យម 3,170 គក្រ/ ហតនៅភូមិ  ដូនទង , ឃុំពោធិរាជ,ស្រុកស្វាយជ្រំ 
* លោក រត្ន័ ចក់ អនុប្រធានការិយាលយ័អភិវឌ្ឈន៏សហគមន៏ ចូលរួមជាមួយក្រុមការងារគម្រោង BPAC / JICA ចុះពិនិត្យ សកម្មភាពសហគមន៏កសិកម្មស្វាយជ្រំ , ឃុំ,ស្រុកស្វាយជ្រំ ក្នុងការអនុវត្តន៏មុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម ( ជីកសិកម្ម )
*  ការងារទូទៅ 
កិច្ចប្រជុំផ្សព្វផ្សាយ អនុក្រិត្យ លេខ 59 អនក្រ,បក ចុះថ្ងៃទី 08 ខែឧសភា ឆ្នាំ2018 របស់រាជរដ្ឋាភិបាលស្តីពីការកំណត់អាត្រាភាគទាន បែបបទនឹងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពសម្រាប់មន្ត្រីសាធារណះ អតីតមន្ត្រីរាជការ នឹងអតីតយុទ្ធជន នឹងប្រគល់ជូន( បណ្ណ័បសស ) ជូនមន្ត្រីកសិកម្ម ខេត្ត,ស្រុក សរុបចំនួន 113  នាក់  ។
20/11/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter