សកម្មភាពការងារប្រចាំថ្ងៃ (24-11-2018)
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០១៨
234

សូមគោរពជូន លោកជំទាវ  ឯកឧត្តម ជ្រាបអំពីសកម្មភាពកសិកម្មមានដូចតទៅ ៖
*  ស្ថានភាពអាកាសធាតុ
1,  សីតុណ្ហភាព :
Max   :   33.5 •c
Min    :   24.8  °c
2, ស្ថានភាពភ្លៀង
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ​           0 មម
ប្រចាំ ខែ       106.8 មម
ប្រចាំ ឆ្នាំ    1,687.0 មម
*  ការងារដាំដុះ
ការច្រូតកាត់ប្រមូលផលស្រូវវស្សា លើផ្ទៃដីសរុប 49,723 ហត, ទិន្នផលមធ្យម 2,970 គក្រ/ហត
ការព្រោះ,ស្ទូង ស្រូវប្រាំងសរុប ផ្ទៃដី  7,865  ហត ,ស្មើរនឹង 38,3% នៃផែនការ 20,000 ហត
ខ្ពស់ជាង ឆ្នាំ 2017 រយះពេលដូចគ្នា  532 ហត
* លោកប្រធានមន្ទីរ នឹងមន្ត្រីកសិកម្មស្រុក, ភ្នាក់ងារផ្ស្វព្វផ្សាយកសិកម្មឃុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ,សមាជិកសហគមន៏កសិកម្មពាមមេត្រី,ឃុំដូង,ស្រុករមាសហែក, វត្តមាន ចូលរួមសរុប 31  នាក់ , ដើម្បីស្វែងយល់ពីការប្រកបមុខរបរអាជីវកម្ម , បព្ហាប្រឈម នឹងទឹសដៅបន្តរ ( ការរៀបចំរបាយការណ៏នៃការធ្វើអាជីវកម្ម,ចំណូល,ចំណាយប្រចាំឆ្នាំ 2018, ... ) ត្រៀមប្រារព្ធមហាសន្និបាត សហគមន៏ប្រចាំឆ្នាំនាពេលខាងមុខ ។ ព្រមជាមួយនេះ បានចែកគ្រាប់ពូជពោត ,ពូជសណ្តែកខៀវ ចំនួន 31 គក្រ ជូនគ្រួសារជាសមាជិក ដាំក្រោយពេលប្រមូលផលស្រូវវស្សារួច ។
កម្មវិធីទី 2 , ក្រុមការងារបានបន្តរចុះពិនិត្យសកម្មភាពនៃការចិញ្ចឹមគោបំប៉នលក់ របស់កសិករ  ផាន់ សំអន សមាជិកក្រុម នៅភូមិ កំពង់ថ្នា   ,ឃុំដូង ស្រុករមាសហែក ដែលបានខ្ចីប្រាក់របស់ក្រុមកែលំអរទុន ( IGRF ) នៃគម្រោង PADEE / ASPIRE  ចំនួន 8,000,000 ៛ ដើម្បីចិញ្ចឹមគោចំនួន 60 ក្បាល ។ លោកប្រធានមន្ទីរបានលើកទឹកចិត្តអោយសមាជិកក្រុមទាំងអស់ បង្កើតជាសហគមន៏កសិកម្ម ពង្រីកមុខរបរចិញ្ចឹមគោបំប៉នលក់ទៅទីផ្សារ តាមរយះផលិតកម្មតាមកិច្ចសន្យា ។
* មន្ត្រីការិយាលយ័ផែនការសហការណ៏ជាមួយ តំណាងឃុំ,ភូមិ ចុះអង្កេតទិន្នផលស្រូវរដូវវស្សា  នៅ,ឃុំ   ម៉ឺនជ័យ ,ស្រុករំដួល , ទិន្នផលមធ្យម 2,750 គក្រ /  ហត ។
* ការងាររដ្ឋបាលព្រៃឈើ, នឹងរដ្ឋបាលជលផល
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើ,នឹងមន្ត្រី ខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលជលផល ស្វាយរៀងបានល្បាតតាមដានបង្ក្រាបបទល្មើសតាមគោលដៅ, ពុំមានជួបបទល្មើសឡើយ ។
24/11/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter