សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពប្រចាំថ្ងៃ មានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
1, សីតុណ្ហភាព :
Max : 30.0 •c
Min : 22.5 •c
2, ស្ថានភាពភ្លៀង មានលើស្រុក/ក្រុង : 8/8
ក្រុង ស្វាយរៀង 55.2 មម
ស្រុក ស្វាយជ្រំ 12.0 មម
ស្រុក ស្វាយទាប 46.5 មម
ស្រុក កំពង់រោទិ៍ 56.4 មម
ស្រុក រមាសហែក 42.5 មម
ស្រុក រំដួល 91.0 មម
ស្រុក ចន្រ្ទា 70.4 មម
ក្រុង បាវិត 65.0 មម
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ 55.2 មម
ប្រចាំ ខែ 169.0 មម
ប្រចាំ ឆ្នាំ 1,742.2 មម
* ការងារដាំដុះ
ដំណាំស្រូវប្រឈមនឹងការខ្វះទឹក ក្នុងឃុំបាសាក់,ស្រុកស្វាយជ្រំ 370 ហត នឹងឃុំបន្ទាយក្រាំង,ស្រុកកំពង់រោទិ៍ លើផ្ទៃដី 443 ហតត្រូវបានសង្គ្រោះដោយទឹកភ្លៀង
* ការងារផលិតកម្ម,បសុព្យាបាល
ជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ
* ការងារព្រៃឈើ
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងបានល្បាតតាមដាន,ទប់ស្កាត់នឹងបង្ក្រាបបទល្មើសតាមគោលដៅ, ពុំមានជួបប្រទះបទល្មើសឡើយ
-ថែរទាំកូនឈើក្នងថ្នាលបណ្តុះ
- ចាត់មន្ត្រីការពារ ថែទាំចម្ការឈើក្រសាំង, ឃុំអណ្តូងត្របែក, ស្រុករមាសហែក
* លោកប្រធានមន្ទីរ ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិការនឹងទឹសដៅការងារប្រចាំខែធ្នូ ឆ្នាំ 2018 របស់រដ្ឋបាលខេត្ត, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
* លោក ពុត កាអុល អនុប្រធានមន្ទីរ , លោកអនុប្រធានការិយាលយ័ រដ្ឋបាល,បុគ្គលិក, លោកប្រធានកសិកម្មក្រុង,ស្រុក ចំនួន 06 នាក់បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធភាពនៃការអនុវត្តន៏ មុខងារ, ភារះកិច្ចរបស់ការិយាលយ័កសិកម្មក្រុង,ស្រុក នៅខេត្តកំពង់ចាម
* លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរ បានចូលរួមពិធីបើកការដ្ឋានសាងសង់ អាគារអន្តេវាសិកដ្ឋានថ្មី ចំនួន 01 ខ្នង នៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលនឹងផ្សព្វផ្សាយកសិកម្មតាស្អាង, ដោយមានការចូលរួម ពីលោក បណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ។
26/11/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ