សកម្មភាពប្រចាំថ្ងៃរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០១៨
199

សូមគោរពជូន លោកជំទាវ  ឯកឧត្តម ជ្រាបអំពីសកម្មភាពប្រចាំថ្ងៃ មានដូចតទៅ  ៖

*  លោកប្រធានមន្ទីរ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ,ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ

* លោក សុខសុទ្ធាវុទ្ធ អនុប្រធានមន្ទីរ នឹងមន្ត្រីចំនួន  04 នាក់ ចូលរួម កិច្ចប្រជុំស្តីពីបច្ចេកទេសនៃការផ្តល់សេវាសាធារណះលើវិសយ័កសិកម្មដល់មន្ត្រី នៃអង្គភាពច្រកចេញចូលតែមួយ នៅសាលាខេត្ត កំពង់ធំ

*  លោក ពុតកាអុល  អនុប្រធានមន្ទីរ ចូលរួមពិធីប្រកាស់ចូលកាន់មុខតំណែង អភិបាល នៃគណះអភិបាល ស្រុកកំពង់រោទិ, ក្រោមអធិបតីភាព ឯកឧត្តម ម៉ែនវិបុល អភិបាលខេត្តស្វាយរៀង

*  លោកស្រី ពៅធីតា អនុប្រធានមន្ទីរ ,លោកអ៊ុដារ៉ា ប្រធានការិយាលយ័ផែនការ, លោកចាន់ថន ប្រធានការិយាលយ័ផ្សព្វផ្សាយកសិកម្មចូលរួមសិក្ខាសាលាផ្សព្វផ្សាយ កសិកម្ម / កម្មវិធី ASPIRE នៅបាសាក់ 2  ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅមិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម

*  លោកប្រធានកសិកម្មក្រុងបាវិត​នឹងមន្ត្រីបច្ចេកទេសចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយរាំងស្ងួត ចុងរដូវ នឹងត្រូវបានសង្គ្រោះដោយទឹកភ្លៀង ព្រមទាំងផ្តល់ការណែនាំបច្ចេកទេសដល់កសិករធ្វើការថែរទាំ ល្អ ធានាបានទិន្នផលខ្ពស់ នាពេលខាងមុខ ។

*   ការងារព្រៃឈើ

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ស្វាយរៀង បានសហការណ៏ជាមួយ ក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃ , មន្ត្រីកងរាជអាវុធហត្ថខេត្ត ដោយមានការអនុញ្ញាតិពី ព្រះរាជអាជ្ញាខេត្ត បានចាប់ឃាត់រថយន្តម៉ាកសាំយ៉ុង ចំនួន01 គ្រឿងស្លាកលេខ កច 2A 4954 មានមនុស្ស  02នាក់,ស្រី 01 នាក់ មានផ្ទុកសត្វប្រវឹក 24 កព្ច្រែង ចំនួន 528 ក្បាល នៅចំណុចភូមិស្នាយគ្រាង,ឃុំធ្លក,ស្រុកស្វាយជ្រំ , បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងកសាងសំណុំរឿងតាមនិតិវិធី , ចំពោះសត្វទាំងអស់ ក្រុមអន្តរាគមន៏យកទៅព្រលែងនៅសួនសត្វភ្នំតាម៉ៅ ,

ខេត្តតាកែវ  

29/11/2018

ដោយសេចក្តីគោរព

ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង

ចំនួនអ្នកចូលទស្សនា
Flag Counter