30/11/2018 សកម្មភាពប្រចាំថ្ងៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
ចេញ​ផ្សាយ ០១ ធ្នូ ២០១៨
305

សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារប្រចាំថ្ងៃមានដូចតទៅ  ៖
*  ស្ថានភាពអាកាសធាតុ
1 ,  សីតុណ្ហភាព :
Max   :   33.5 •c
Min    :   25.0 •c
2, ស្ថានភាពភ្លៀង , ពុំមានភ្លៀងទេ
 ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ​        0 មម
ប្រចាំ ខែ      184.7 មម
ប្រចាំ ឆ្នាំ    1,757.9 មម
*  ការងារដាំដុះ 
លោកប្រធានកសិកម្មក្រុង បាវិត នឹងមន្ត្រីបច្ចេកទេស ចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមដល់កសិករក្នុងការអនុវត្តន៏បច្ចេកទេសដាំដំណាំបន្លែសុវត្ថិភាព លក់ផ្គត់ផ្គត់ទៅ កាសីណូ / បាវិត នៅភូមិវាល, សង្កាត់ច្រកម្ទេស,ក្រុងបាវិត
*  មន្ត្រីការិយាលយ័ផែនការ សហការណ៏ជាមួយមន្ត្រីកសិកម្មស្រុក, ក្រុមប្រឹក្សាឃុំ បានចុះធ្វើការអង្កេតទិន្នផលស្រូវរដូវវស្សា នៅភូមិ   ត្រពាំងថ្នា        ឃុំ  រាជមន្ទីរ ស្រុក កំពង់រោទិ , ទិន្នផលមធ្យម 2,338  គក្រ / ហត  (  តំបន់រងផលប៉ះពាល់ដោយរាំង ស្ងួតនាដូវវស្សា ) 
* ការងារជលផល 
លោក ស្រេងគ្រី នាយខណ្ឌរដ្ឋបាលជលផលស្វាយរៀង ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រពន្ធ័គ្រប់គ្រង គុណផល លើវិសយ័ជលផល នៅក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ
*  ការងារផលិតកម្ម ,បសុព្យាបាល
ក្រុមមន្ត្រីបច្ចេកទេសបានចុះពិនិត្យការដាក់តាំងលក់សាច់នឹងផ្តល់ការណែនាំដល់អាជីវករ នៅលើផ្សារវាលយន្ត, សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
*  ការងារទូទៅ 
លោកប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស ចុះពិនិត្យសកម្មភាពផលិតមេផ្សិតចំបើង ( សាកល្បង )  នឹងជម្រុញសហគមន៏កសិកម្មទងធ្លក ដើម្បីចាប់យកមុខរបរ នេះធ្វើអាជីវកម្មជាទូលាយក្នុងសហគមន៏ សម្រាប់បង្កើនប្រាក់ចំណូលលើកកំពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើង នៅភូមិ ដូនទង   ឃុំ ធ្លក ,ស្រុកស្វាយជ្រំ ( កម្មវិធី ASPIRE )
30/11/2018
ដោយសេចក្តីគោរព 
ពីខ្ញុំបាទ  ថាច់រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter