01/12/2018 សកម្មភាពប្រចាំថ្ងៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៣ ធ្នូ ២០១៨
263

សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពប្រចាំថ្ងៃ មានដូចតទៅ   ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព  
   Max   34,2 °c 
   Min    24,5  °c
កំពស់ទឹកភ្លៀងសរុប 
ប្រចាំថ្ងៃ             0         មម
ប្រចាំខែ          184,7     មម
ប្រចាំឆ្នាំ         1,757,9   មម
* ការងារដាំដុះ
មន្ត្រីការិយាលយ័ផែនការ សហការណ៏ជាមួយមន្ត្រីបច្ចេកទេសខេត្ត,ស្រុក, ឃុំ នឹងម្ចាស់ស្រែ បានចុះធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវវស្សា នៅភូមិបន្ទាយក្រាំង,ឃុំបន្ទាយក្រាំង,ស្រុកកំពង់រោទិ  (តំបន់រាំងស្ងួត នារដូវវស្សា ) , ទិន្នផលមធ្យម 2,323  គក្រ / ហត  
*  ការងារព្រៃឈើ 
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត៎រដ្ឋបាលព្រៃឈើស្វាយរៀងបានល្បាតតាមដាន,ទប់ស្កាត់,បង្ក្រាបបទល្មើសតាមគោលដៅ ,ពុំមានជួបប្រទះបទល្មើសឡើយ
* ការងារទូទៅ
  លោកប្រធានមន្ទីរ ចូលរួមកម្មវិធី ទិវាពិភពលោក ប្រយុទ្ធប្រឆាំងជម្ងឺអេដស៏ 01 ធ្នូ ឆ្នាំ2018 នៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  ក្រោមអធិបតីភាព ឯកឧត្តម  ម៉ែនវិបុល 
អភិបាលខេត្ត នឹងជាប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តស្វាយរៀង
* លោកប្រធាន, អនុប្រធាន នឹងមន្ត្រីបច្ចេកទេសនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (  ASPIRE ) បានចូលរួមប្រគល់សម្ភារះ,ឧបករណ៏, សម្រាប់ អនុវត្តន៏ប្រពន្ធ័ស្រោចស្រពដំណក់ទឹក ដល់កសិករ ក្នុងស្រុកគោលដៅកម្មវិធី ASPIRE ចំនួន 16  គ្រួសារ ដើម្បីយកទៅប្រើប្រាស់ ក្នុងការដាំដុះបន្លែដែលប្រើប្រាស់ទឹកតិច  ។
01/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់រតនា   ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter