សកម្មភាពការងារប្រចាំថ្ងៃ (04-12-2018)
ចេញ​ផ្សាយ ០៥ ធ្នូ ២០១៨
220

សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារប្រចាំថ្ងៃមានដូចតទៅ  ៖ 
*  ស្ថានភាពអាកាសធាតុ
1,   សីតុណ្ហភាព :
Max   :   35.0 •c
Min    :   25.5 •c
2, ស្ថានភាពទឹកភ្លៀង ,ពុំមានភ្លៀងទេ
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ​           0 មម
ប្រចាំ ខែ         74.5 មម
ប្រចាំ ឆ្នាំ    1,832.4 មម
*  ការងារដាំដុះ 
-  ការប្រមូលផលស្រូវរដូវវស្សាសរុប  80,417  ហត, ទិន្នផលមធ្យម  2, 738  គក្រ/ ហត
-  ការអនុវត្តន៏ស្រូវប្រដេញទឹក,ស្រូវប្រាំងសរុប ផ្ទៃដី  8,701  ហត ស្មើរនិង 47,50  % នៃផែនការ  20,000  ហត
ដំណាំស្រូវដុះលូតលាស់ល្អ , ពុំមានខ្វះទឹក, នឹងប៉ះពាល់ពីសត្វល្អិតចង្រៃយាយីគួរអោយកត់សំគាល់ឡើយ
*  លោកប្រធានកសិកម្មស្រុកស្វាយទាប ចុះពិនិត្យ នឹងផ្តល់ការណែនាំបច្ចេកទេសបន្ថែមដល់កសិករ ហ៊ូ សារិន ក្នុងការដាំបន្លែ
 -  លោកប្រធានការិយាលយ័គ្រឿងយន្តកសិកម្មមន្ត្រីបច្ចេកទេសកសិកម្មខេត្ត, ស្រុក ចុះតម្លើងប្រពន្ធ័ស្រោចស្រពដំណក់ទឹក ដាំដំណាំបន្លែសុវត្តិភាព នៅភូមិ   ត្រពាំងក្រែត  ឃុំជ្រុងពពេល , ស្រុករំដួល
-  លោកប្រធានកសិកម្មក្រុងបាវិត នឹងមន្ត្រីបច្ចេកទេស ចុះពិនិត្យ ការប្រមូលផលស្រូវ នឹងដំណាំបន្លែ សុវត្ថិភាព នៅភូមិ កំពោតប្រស់        សង្កាត់   ច្រកម្ទេស     ,ក្រុងបាវិត
-  មន្ត្រីបច្ចេកទេសខេត្ត,ស្រុក សហការណ៏ជាមួយក្រុមការងារក្រុមហ៊ុន IBM ចុះតម្លើងប្រពន្ធ័បូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ( Solar) ស្រោចស្រពដំណាំបន្លែ ( បង្ហាញ ) នៅភូមិ ជ្រុងពពេល, ឃុំ / ស្រុករំដួល/គម្រោង S RET 
* ការងារផលិតកម្ម, បសុព្យាបាល
ស្ថានភាពជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ
- មន្ត្រីបសុពេទ្យស្រុករមាសហែក បានចុះពិនិត្យ នឹងផ្តល់ការណែនាំបច្ចេកទេសដល់សមាជិកសហគមន៏កសិកម្ម ទាំង 36 នាក់ រៀបចំរោងចិញ្ចឹមគោបំប៉នយកសាច់ សម្រាប់លក់ទៅទីផ្សារ ( តាមកិច្ចសន្យា )នៅភូមិតាម៉ៅ, ឃុំអំពិល,ស្រុក រមាសហែក , កម្មវិធី ASPIRE ឆ្នាំ2018
*  ការងាព្រៃឈើ
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងបានល្បាតតាមដាន, ទប់ស្កាត់ នឹងបង្ក្រាបបទល្មើសតាមគោលដៅ, ពុំមានជួបប្រទះបទល្មើសឡើយ
04/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំ បាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter