សកម្មភាពការងារប្រចាំថ្ងៃ (06-12-2018)
ចេញ​ផ្សាយ ០៧ ធ្នូ ២០១៨
267

សូមគោរពជូន  លោកជំទាវ ឯកឧត្តម ជ្រាបអំពីការងារកសិកម្មមានដូចតទៅ  ៖
*ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max   35,5  °c
Min    25,5  °c
*  ស្ថានភាពភ្លៀង , ពុំមានភ្លៀងទេ
កំពស់ទឹកភ្លៀងប្រចាំខែ   75,4  មម
កំពស់ទឹកភ្លៀងប្រចាំឆ្នាំ 1,832 មម
*  ការងារដាំដុះ  ៖ ដំណាំស្រូវប្រាំងដុះលូតលាស់ល្អ,មិនមានខ្វះទឹក, សត្វល្អិតចង្រៃយាយី គួរអោយកត់សំគាល់ឡើយ
ដំណាំរួមផ្សំ, កសិឧស្សាហកម្ម
ដំឡូងឈើ   សរុប   568  ហត
ដំឡូងវល្លិ               43   ហត
បន្លែគ្រប់មុខ        308 ហត
អំពៅ                    98  ហត
* ការងាររដ្ឋបាលព្រៃឈើ
១.ខណ្ឌ ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងមានមន្រ្តីចំនួន២នាក់រថយន្តតូច១គ្រឿងចេញល្បាតតាមផ្លូវជាតិលេខ១ទៅដល់សាលាស្រុកចន្រ្ទា ពុំមានបទល្មើសព្រៃឈើនិងសត្វព្រៃទេ។
-ថែរក្សាកូនឈើក្នុងថ្នាលបណ្តុះ
២-កំលាំងរួមផ្នែករដ្ឋបាលព្រៃឈើរមាសហែក ចំនួន០២នាក់ រថយន្ត០១គ្រឿង ល្បាតតាមផ្លូវជាតិលេខ១ ពីខាងលិចស្ពានកន្ទុយវៃ ដល់ស្ពានក្រោលគោ ក្នុងស្រុកស្វាយជ្រុំ ពុំមានបទល្មើសព្រៃឈើទេ។
-មានក្រុមហ៊ុនអេស ខេ ផ្លេ ថេ សិនដឹកឈើអារសរុបចំនួន ៥៤,៧៥៩ មែត្រគូប ក្នុងនោះឈើអារលេខ២ ចំនួន ១៦,៣១១ មែត្រគូប,លេខ៣ ចំនួន ៣៥,៩៣៦ មែត្រគូប និងឈើក្រៅលំដាប់ថ្នាក់ ចំនួន ២,៥១២ មែត្រគូប ចូលឃុំក្រោលគោ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។
 -ថែរក្សាកូនឈើក្នុងថ្នាល ការពារចម្ការឈើក្រសាំង និង ចម្ការរុក្ខទិវាជាតិ នៅស្រុករមាសហែក។
•ក្រុមហ៊ុនHMM មិនមានការកាត់ឈើដាំក្នុងចម្ការដាំឈើក្រសាំង ។
* ការងារទូទៅ
លោកប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែផលិតពូជស្រូវ CAR 15
របស់សហគមន៏កសិកម្មត្រោកធំ នៅរដូវប្រាំងនេះនឹងការតម្លើងប្រពន្ធ័ស្រោចស្រពដំណក់ទឹកដាំដំណាំបន្លែសុវត្ថិភាព នៅភូមិត្រោក,ឃុំស្វាយធំ,ស្រុកស្វាយជ្រំ ( កម្មវិធី ASPIRE )
*  កិច្ចប្រជុំវាយតម្លៃលទ្ធផល សកម្មភាពរបស់មន្ត្រីអនុវត្តកម្មវិធី ASPIRE ប្រចាំឆ្នាំ  2018 នៅមន្ទីរកសិកម្មខេត្ត
* លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរចូលរួមពិនិត្យសកម្មភាពសហគមន៍ SAC នៅភូមិព្នៅ,ឃុំតាសួស,ស្រុកស្វាយជ្រំ ក្នុងការរៀបចំវេចខ្ចប់បន្លែ  ដឹកជញ្ជូនទៅផ្គត់ផ្គង់នៅតាមទីផ្សារទំនើបនឹងផ្សារ អីអន ក្នុងរាជធានី ភ្នំពេញ
06/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter