សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីការងារកសិកម្មមានដូចតទៅ ៖
*ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 35,5 °c
Min 25,5 °c
* ស្ថានភាពភ្លៀង , ពុំមានភ្លៀងទេ
កំពស់ទឹកភ្លៀងប្រចាំខែ 75,4 មម
- - ឆ្នាំ 1,832 មម
* ការងារដាំដុះ ៖ ដំណាំស្រូវប្រាំងដុះលូតលាស់ល្អ,មិនមានខ្វះទឹក, សត្វល្អិតចង្រៃយាយី គួរអោយកត់សំគាល់ឡើយ
ដំណាំរួមផ្សំ, កសិឧស្សាហកម្ម
ដំឡូងឈើ សរុប 568 ហត
ដំឡូងវល្លិ 43 ហត
បន្លែគ្រប់មុខ 308 ហត
អំពៅ 98 ហត
* ការងាររដ្ឋបាលព្រៃឈើ
១.ខណ្ឌ ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងមានមន្រ្តីចំនួន២នាក់រថយន្តតូច១គ្រឿងចេញល្បាតតាុមផ្លូវជាតិលេខ១ទៅដល់សាលាស្រុកចន្រ្ទា ពុំមានបទល្មើសព្រៃឈើនិងសត្វព្រៃទេ។
-ថែរក្សាកូនឈើក្នុងថ្នាលបណ្តុះ
២-កំលាំងរួមផរព រហ ចំនួន០២នាក់ រថយន្ត០១គ្រឿង ល្បាតតាមផ្លូវជាតិលេខ១ ពីខាងលិចស្ពានកន្ទុយវៃ ដល់ស្ពានក្រោលគោ ក្នុងស្រុកស្វាយជ្រុំ ពុំមានបទល្មើស ព ឈ ទេ។
-មានក្រុមហ៊ុនអេស ខេ ផ្លេ ថេ សិនដឹកឈើអារសរុបចំនួន ៥៤,៧៥៩មែត្រគូប ក្នុងនោះឈើអារលេខ២ ចំនួន១៦,៣១១មែត្រគូប,លេខ៣ ចំនួន ៣៥,៩៣៦មែត្រគូប និងឈើក្រៅលំដាប់ថ្នាក់ ចំនួន២,៥១២មែត្រគូប ចូលឃុំក្រោលគោ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។
-ថែរក្សាកូនឈើក្នុងថ្នាល ការពារចម្ការឈើក្រសាំង និង ចម្ការរុក្ខទិវាជាតិ នៅស្រុករមាសហែក។
•ក្រុមហ៊ុនHMM មិនមានការកាត់ឈើដាំក្នុងចម្ការដាំឈើក្រសាំង ។
* ការងារទូទៅ
លោកប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែផលិតពូជស្រូវ CAR 15
របស់សហគមន៏កសិកម្មត្រោកធំ នៅរដូវប្រាំងនេះនឹងការតម្លើងប្រពន្ធ័ស្រោចស្រពដំណក់ទឹកដាំដំណាំបន្លែសុវត្ថិភាព នៅភូមិត្រោក,ឃុំស្វាយធំ,ស្រុកស្វាយជ្រំ ( កម្មវិធី ASPIRE )
* កិច្ចប្រជុំវាយតម្លៃលទ្ធផល សកម្មភាពរបស់មន្ត្រីអនុវត្តកម្មវិធី ASPIRE ប្រចាំឆ្នាំ 2018 នៅមន្ទីរកសិកម្មខេត្ត
* លោកស្រី ពៅធីតា អនុប្រធានមន្ទីរចូលរួមពិនិត្យសកម្មភាពសហគមន័ SAC នៅភូមិព្នៅ,ឃុំតាសួស,ស្រុកស្វាយជ្រំ ក្នុងការរៀបចំវេចខ្ចប់បន្លែ ដឹកជព្ជូនទៅផ្គត់ផ្គង់នៅតាមទីផ្សារទំនើបនឹងផ្សារ អីអន ក្នុងរាជធានី ភ្នំពេញ
06/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់រតនា ប្រធានមន្ទីរ