សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីការងារកសិកម្មមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
1, សីតុណ្ហភាព :
Max : 35.5 •c
Min 25,4 °c
ស្ថានភាពភ្លៀង ខ្សោយ លើ 04/08 ក្រុង,ស្រុក នឹង 14/80 ឃុំ,សង្កាត់
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ 3.0 មម
ប្រចាំ ខែ 77.5 មម
ប្រចាំ ឆ្នាំ 1,835.4 មម
* លោកប្រធានមន្ទីរ,លោកប្រធានការិ,អភិវឌ្ឈន៏សហគមន៏កសិកម្ម,លោកអនុប្រធានការិ,ផលិតកម្ម,បសុព្យាបាល, លោកប្រធានកសិកម្មស្រុករមាសហែក ,លោកមេឃុំ នឹងតំណាងសហគមន៏កសិកម្មតាម៉ៅរីកចម្រើន បានចូលរួមក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មចិញ្ចឹមគោបំប៉នយកសាច់ សម្រាប់លក់ នឹងទទួលគោ នៅស្ថានីយចិញ្ចឹមគោ ក្នុងឃុំគគី,ស្រុករមាសហែក,ក្រោមកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុន អិនខេវេនឈ័រ នឹងសហគមន៏កសិកម្ម ចំនួន 03 សហគមន៏, មានសមាជិកចំនួន 37 គ្រួសារ នឹង គោសរុប ចំនួន 74 ក្បាល ( កម្មវិធី ASPIRE )
* លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ នឹងលោកប្រធានកសិកម្មស្រុកស្វាយជ្រំ ចូលរួមពិធីប្រគល់ពូជសត្វ( ជ្រូក,មាន់ ) នឹងសម្ភារះអនុវត្តន៏ប្រពន្ធ័កសិកម្មចំរុះ ចំនួន 06 គ្រួសារ/ កន្លែង នៅក្នុងឃុំចំនួន 06 នៃស្រុកស្វាយជ្រំ ( កម្មវិធី ASPIRE )
* លោកនាយសង្កាត់ព្រៃឈើ រមាសហែក ,ស្រុករមាសហែក ចូលរួម ជាមួយ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ចុះពិនិត្យ ស្ថានភាពព្រៃសហគមន៏ត្រពាំងពិការ,ក្នុងឃុំអំពិល,ស្រុករមាសហែកពុំមានបទល្មើសព្រៃឈើទេ
07/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ