នាព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៨ លោក ថាច់ រតនាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង,លោកប្រធានការិ អភិវឌ្ឈន៏សហគមន៏កសិកម្ម លោកអនុប្រធានការិ ផលិតកម្ម បសុព្យាបាលលោកប្រធានកសិកម្មស្រុករមាសហែក លោកមេឃុំ នឹងតំណាងសហគមន៏កសិកម្មតាម៉ៅរីកចម្រើន បានចូលរួមក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មចិព្ចឹមគោបំប៉នយកសាច់ សម្រាប់លក់ នឹងទទួលគោ នៅស្ថានីយចិព្ចឹមគោ ក្នុងឃុំគគី ស្រុករមាសហែក ក្រោមកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុន អិនខេវេនឈ័រ នឹងសហគមន៏កសិកម្ម ចំនួន 03 សហគមន៏, មានសមាជិកចំនួន 37 គ្រួសារ នឹង គោសរុប ចំនួន 74 ក្បាល ( កម្មវិធី ASPIRE )
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម