សកម្មភាពការងារប្រចាំថ្ងៃ (10-12-2018)
ចេញ​ផ្សាយ ១១ ធ្នូ ២០១៨
249

សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាបអំពីសកម្មភាពកសិកម្មប្រចាំថ្ងៃមានដូចតទៅ  ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max    34,5  °c
Min     25,5  °c
*  ស្ថានភាពភ្លៀង, ពុំមានភ្លៀងទេ
*  ការងារដាំដុះ
ដំណាំស្រូវរដូវប្រាំង ដុះលូតលាស់ល្អ, មិនទទួលរងផលប៉ះពាល់ដោយការយាយីពីសត្វល្អិតចង្រៃគួរអោយកត់សំគាល់ នឹងមិនមានខ្វះទឹកនៅឡើយ  ។
*  ការងារផលិតកម្ម, បសុព្យាបាល
ជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ 
*  ទិវាប្រមូលផលអំពៅស្ករឆ្នាំ 2018 បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត ,លោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម , លោកអភិបាលស្រុក, លោកមេឃុំពាក់ពន្ធ័ចំនួន 04 , តំណាងក្រុមហ៊ុន , តំណាងរោងចក្រ ថាញ់ថាញ់កុង, ខេត្តតៃនិញ ( ប្រទេសវៀតណាម ) ព្រមទាំង កសិករចូលរួម ជាង 400 នាក់ នៅភូមិតាប៉ោញ,ឃុំព្រៃតាអី, ស្រុកស្វាយទាប 
*  លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត,ស្រុក , ភ្នាក់ងារផ្សព្វផ្សាយឃុំ ចូលរួមផ្តល់ការណែនាំ, នឹងទទួលសម្ភារះចំនួន  13 មុខ/ ក្នុងមួយគ្រួសារ ដល់កសិករចំនួន 06 គ្រួសារ មកពីឃុំគោលដៅ ទាំង06ក្នុងស្រុកកំពង់រោទិ ដើម្បីយកទៅអនុវត្តន៏ប្រពន្ធ័កសិកម្មចំរុះ ខ្នាតតូច ( កម្មវិធី  ASPIRE )
10/12/2018
ដោយសេចក្តីគោរព
ពិខ្ញុំបាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter