សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារកសិកម្មប្រចាំថ្ងៃមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 33,2 °c
Min 23,5 °c
* ស្ថានភាពភ្លៀង,មិនមានភ្លៀងទេ
* ការងារដាំដុះ
ដំណាំស្រូវប្រាំង ដុះលូតលាស់ល្អ, មិនទាន់មានកង្វះទឹក នឹងការយាយីបំផ្លាញពីសំណាក់សត្វល្អិតចង្រៃទេ
* ការងារកសិ,ឧស្សាហកម្ម
ការប្រមូលផលអំពៅស្ករ សរុបផ្ទៃដី 861 ហត , ទិន្នផលមធ្យម 52 តោន/ ហត
* ការងារផលិតកម្ម, បសុព្យាបាល
ជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ
* ការងារព្រៃឈើ
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងបានល្បាតតាមគោលដៅ , ពុំមានជួបប្រទះបទល្មើសព្រៃឈើ នឹងសត្វព្រៃទេ
* ការងារទូទៅ
លោកប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមក្នុងការប្រើប្រាស់ប្រពន្ធ័ស្រោចស្រពដំណក់ទឹក ( Trip ) នឹងជីឡជីវឧស្មន័ លើដំណាំបន្លែសុវត្តិភាព របស់កសិករ គង់ សាន នៅភូមិតាកោ, ឃុំស្វាយយា, ស្រុកស្វាយជ្រំ ( កម្មវិធី ASPIRE )
កម្មវិធី ទី ពី, បានបន្តរចុះពិនិត្យកសិដ្ឋានភ្ញាស់កូនត្រី ( ឆ្ពិន, អណ្តែង ) របស់កសិករ វាសនា នៅភូមិនារាទេន,ឃុំឈើទាល,ស្រុកស្វាយជ្រំ
កម្មវិធី ទី បី , ចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី ការងារទីផ្សារ នឹងបច្ចេកទេសមុន,ក្រោយពេលប្រមូលផល នៅការិយាលយ័កសិកម្មស្រុកស្វាយជ្រំ , វត្តមានកសិករដាំបន្លែចូលរួម សរុប16 នាក់ ,ស្រី 07 នាក់ នឹងបានទៅពិនិត្យតូបលក់ផលិតផលសុវត្ថិភាព នៅផ្សារស្វាយជ្រំ,ឃុំតាសួស, ស្រុកស្វាយជ្រំ
* តម្លៃកសិផលសំខាន់ៗ គិតជា(៛/kg)
នៅផ្សារកំពង់ត្រាច,ឃុំកំពង់ត្រាច,ស្រុករមាសហែក
1 /ដំឡូងមីសើម 350-360៛ (តំលៃនៅចំការ) និងតំលៃដល់កន្លែងប្រមូលទិញ420-430៛ នៅ VN 470-480៛ (ម្សៅខ្ពស់)
2/ ស្រូវស្រែចំរុះសើម 890 -900៛ និងនៅ VN 920-950៛
- ស្រូវ IR សើម 750-760៛ និងនៅ VN 800-810៛
-ស្រូវផ្ការំដួលស្ងួត 1250-1260៛ នៅVN 1280-1300៛
3/តំលៃជ្រូកសាច់រស់(ស្រែ) 8400-8500៛
-ជ្រូកសាច់រស់ពូជកូនកាត់(កសិដ្ឋាន) 8900-9000៛
-ជ្រូកសាច់ស៊ីភីស្វាយរៀង= 2.30$ = 9300៛
+សាច់ជ្រូក (សុទ្ធ) 16000៛
+សាច់ជ្រូក (ជាប់ខ្លាញ់+ឆ្អឹង) 13000៛
+សាច់គោ (ល្អ) 30000៛
+តំលៃស្វាយកែវរមៀតលេខ១ 900-1000៛ (ចំការ) នៅ VN 1200៛-1250៛
+តំលៃស្វាយកែវរមៀតលេខ២ 600-650៛ (ចំការ) នៅVN 750៛-800៛
ក្នុងមួយថ្ងៃនាំចេញប្រហែល 20-30តោននាំមកពីខេត្ត កណ្តាល កំពង់ចាម កំពង់ស្ពឺ
21/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ