សកម្មភាពការងារប្រចាំថ្ងៃ (26-12-2018)
ចេញ​ផ្សាយ ២៧ ធ្នូ ២០១៨
361

សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាប អំពី សកម្មភាពការងារប្រចាំសប្តាហ៏មានដូចតទៅ ៖
1 . សីតុណ្ហភាព :
Max   :   34.2 •c
Min    :   24.5 •c
2, ស្ថានភាពភ្លៀង ( 25/12/2018 )
ចំនួនស្រុក/ក្រុង : 8/8
ក្រុង ស្វាយរៀង 24.5 មម 
ស្រុក ស្វាយជ្រំ 5.0 មម 
ស្រុក ស្វាយទាប 6.0 មម 
ស្រុក កំពង់រោទិ៍​ 19.6 មម 
ស្រុក រមាសហែក 0.7 មម 
ស្រុក រំដួល 5.0 មម 
ស្រុក ចន្រ្ទា 6.2 មម 
ក្រុង បាវិត​ 17.0 មម 
ទឹកភ្លៀងសរុប :
ប្រចាំ ថ្ងៃ​        24.5 មម
ប្រចាំ ខែ       110.1 មម
ប្រចាំ ឆ្នាំ    1,868.0 មម
* ការងារដាំដុះ 
- ការប្រមូលផលស្រូវវស្សាសរុបផ្ទៃដី 164,854 ហត, ទិន្នផលមធ្យម  2,830    គក្រ /  ហត, សរុបបរិមាណផល  487,077  តោន
-  ការអនុវត្តន៏ស្រូវប្រាំង សរុប ផ្ទៃដី 18,296 ហត,ស្មើរនឹង  93 % នៃផែនការ 20,000  ហត   
(ដំណាំស្រូវដុះលូតលាស់ល្អ,មិនមានកង្វះទឹកទេ)
-  ការប្រមូលផលអំពៅស្ករ លើផ្ទៃដីសរុប  1,604 ហត , ទិន្នផលមធ្យម 52 តោន /  ហត
*  ការងារផលិតកម្ម,បសុព្យាបាល
ជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ
*  ការងារព្រៃឈើ នឹង ការងារជលផល
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើ,នឹងមន្ត្រី ខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលជលផលស្វាយរៀងបានល្បាតតាមដាន,ទប់ស្កាត់បង្ក្រាបបទល្មើសតាមគោលដៅ ,មិនមានជួបប្រទះបទល្មើសឡើយ
* ការងារទូទៅ
លោកប្រធានមន្ទីរចូលរួមជាមួយក្រុមប្រតិភូ មន្ត្រីបច្ចេកទេស, សមាជិកសហគមន៌កសិកម្ម ដឹកនាំដោយលោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តមណ្ឌលគិរី មកធ្វើទស្សនកិច្ចសិក្សា,ដកពិសោធន៏អំពីខ្សែច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាព ការវេចខ្ចប់ ដឹកជញ្ជូនផ្គត់ផ្គង់ទីផ្សារទំនើប, នឹងផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត របស់សហគមន៏ សាក់ ( SAC/AC) រយះពេល 02 ថ្ងៃ នៅភូមិព្នៅ,ឃុំតាសួស,ស្រុកស្វាយជ្រំ,វត្តមានសរុប 24 នាក់,ស្រី 08 នាក់
- លោក សុទ្ធាវុធ អនុប្រធានមន្ទីរ ចូលរួមសិក្ខាសាលា ស្តីពី គោលនយោបាយគាំទ្រ ការពង្រីក,ការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញក្នុងវិសយ័កសិកម្ម នៅខេត្តកំពង់ចាម , ក្រោមអធិបតីភាព ខ្ពង់ខ្ពស់ ឯកឧត្តម ម៉មអំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ 
- លោក ពុត កាអុល អនុប្រធានមន្ទីរចូលរួមពិធីខួបលើកទី 12 ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ,ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារះ អភិបាលរងខេត្ត នៅស្រុករមាសហែក
-  លោក នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ អភិវឌ្ឈន៏ វិសយ័ជលផលខេត្តស្វាយរៀង រយះពេល 05 ឆ្នាំ ( 2019-2023  ) គាំទ្រដោយ EU 
26/12/2018
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter