សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាប អំពីសកម្មភាពការងារប្រចាំថ្ងៃមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 33, 2 °c
Min 24, 0 °c
ស្ថានភាពភ្លៀង , មិនមានភ្លៀងទេ
* ការងារដាំដុះ
ដំណាំស្រូវប្រាំងដុះលូតលាស់ល្អ, មិនទាន់មានការខ្វះទឹក, នឹងការយាយីពីសត្វល្អិតចង្រៃគួរអោយកត់សំគាល់ឡើយ
* លោកប្រធានមន្ទីរ នឹងមន្ត្រី ចំនួន 21 នាក់ចូលរួម កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនៃសន្និបាត របស់គណះកម្មាធិការកណ្តាល គណះបក្សប្រជាជនកម្ពុជា លើក ទី 41 អាណត្តិទី 5 ក្រោមអធិបតីភាព ឯកឧត្តម ម៉ែនវិបុល សមាជិកគណះកម្មាធិការកណ្តាល នឹងជាប្រធានគណះកម្មាធិការបក្សខេត្ត នៅមន្ទីរបក្សខេត្ត , វត្តមានចូលរួមសរុប ជាង 800 នាក់
* លោកប្រធានមន្ទីរ នឹងមន្ត្រី បានចូលរួមជាមួយក្រុមការងាររៀបចំពិពណ៏សមិទ្ធិផលគ្រប់វិសយ័របស់ខេត្ត , ដឹកនាំដោយឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត ដើម្បីចូលរួមអបអរសាទរពិធីសម្ភោធវិមានអនុស្សាវរិយនយោបាយឈ្នះឈ្នះនឹងខួបលើកទី20 នៃ ការបព្ចាប់សង្គ្រាមស៊ីវិលនៅកម្ពុជា( 1998- 2018 ) នៅរាជធានីភ្នំពេញ
* លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ នឹងមន្ត្រី ចូលរួមវេទិកាពិគ្រោះយោបល់លើកីទី 4 ស្តីពីកិច្ចអភិវឌ្ឈន៏សហគមន៏កសិកម្មនៅកម្ពុជា ,ក្រោមអធិបតីភាពឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម
* លោកប្រធានមន្ទីរ ចូលរួមប្រជុំជាមួយតំណាងក្រុមហ៊ុនវិនិយោគនានា នឹងអ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម ក្នុងខេត្ត ផ្សព្វផ្សាយអំពីវិធានបច្ចេកទេសនឹងវិធានសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្ម នឹងជីកសិកម្ម, នៅមន្ទីរកសិកម្មខេត្ត ,វត្តមានចូលរួម សរុប 11 នាក់ ( វគ្គទីមួយ )
29/12/2018
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ