សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាប អំពីសកម្មភាពការងារកសិកម្មប្រចាំសប្តាហ៏មានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
1 . សីតុណ្ហភាព :
Max : 28.5 •c
Min : 22.5 •c
2, ស្ថានភាពភ្លៀង ខ្សោយ លើ 8/ 8 ក្រុង,ស្រុក
* ការងារដាំដុះ
- ការប្រមូលផលស្រូវវស្សា សរុប 167,383 ហត
, ទិន្នផលជាមធ្យម 2,742 គក្រ / ហត
- ការអនុវត្តន៏ស្រូវប្រាំង សរុប 19,897 ហត , ស្មើរនឹង 99,48 % នៃផែនការ 20,000 ហត , ធៀបនឹងឆ្នាំ 2017 , ខ្ពស់ជាង 761 ហត
ដំណាំស្រូវដុះលូតលាស់ល្អ , ពុំមានខ្វះទឹក នឹងការយាយីរបស់សត្វល្អិតចង្រៃ គួរអោយកត់សំគាល់ឡើយ ។
- ការប្រមូលផលដំណាំអំពៅស្ករលើផ្ទៃដីសរុប 322 ហត , ទិន្នផលមធ្យម 51 តោន / ហត
* ការងារផលិតកម្ម, បសុព្យាបាល
ស្ថានភាពជម្ងឺសត្វពុំមានអ្វីគួរអោយកត់សំគាល់ឡើយ ។
* ការងារព្រៃឈើ
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងបានល្បាតតាមដាន,ទប់ស្កាត់នឹងបង្ក្រាបបទល្មើសតាមគោលដៅ , ពុំមានជួបប្រទះបទល្មើសទេ
* ការងារទូទៅ
លោកប្រធានមន្ទីរ ចូលរួមប្រជុំការងារកម្មវិធី ASPIRE រវាងសមាសភាគ 3 នឹង សមាសភាគ 4 សម្រាប់អនុវត្តន៏កម្មវិធី , នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់, អភិបាលរងខេត្ត ទទួលបន្ទុកប្រធានគ្រប់គ្រងកម្មវិធី ASPIRE ខេត្ត, នឹងឯកឧត្តម ពេជ សាវ៉ាន់ ។
- លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ ចូលរួមពិធី ប្រគល់ពូជមាន់ ដល់ក្រុមបណ្តុំអាជីវកម្មមាន់ នៅភូមិ ឬស្សីដោច, ភូមិភ្នំស្រូវ,ឃុំរាជមន្ទីរ, ស្រុកកំពង់រោទិ ។
02/01/2019
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ