សកម្មភាពការងារកសិកម្មប្រចាំថ្ងៃ (05-01-2019)
ចេញ​ផ្សាយ ០៦ មករា ២០១៩
379

សូមគោរពជូន លោកជំទាវ  ឯកឧត្តមជ្រាប អំពីសកម្មភាពការងារកសិកម្មប្រចាំថ្ងៃមានដូចតទៅ ៖
*  ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max      33,2  °c
Min       23,5  °c
* ការងារដាំដុះ  
ដំណាំស្រូវប្រាំងដុះលូតលាស់ល្អ , មិនមានខ្វះទឹក នឹងការយាយីបំផ្លាញពីសត្វល្អិតចង្រៃ គួរអោយកត់សំគាល់ឡើយ
ការប្រមូលផលអំពៅស្ករ លើផ្ទៃដីសរុប 611  ហត, ទិន្នផលមធ្យម  54 តោន / ហត
*  ការងារទីផ្សារកសិផល
+តំលៃទីផ្សារផលិតផលកសិកម្ម គិតជា(៛/kg)
1 /ដំឡូងមីសើម 400-410៛ (តំលៃនៅចំការ)និងតំលៃដល់កន្លែងប្រមូលទិញ 440-460៛ នៅVN 510-530៛ (ម្សៅខ្ពស់) 
2/ ស្រូវស្រែស្ងួត 1100 -1150៛ និងនៅVN 1150-1200៛ 
    - ស្រូវIRសើម 780-790៛ និងនៅVN 810-830៛
    -ស្រូវIRស្ងួត 950-960៛ និងនៅVN 1,050-1,100៛ 
3/តំលៃជ្រូកសាច់រស់(ស្រែ​​) 8,500-8,600៛   
-ជ្រូកសាច់រស់ពូជ​កូនកាត់(កសិដ្ឋាន)  9,400-9,500៛
-ជ្រូកសាច់ស៊ីភី​​ស្វាយរៀង=2.40$= 9,700៛
+សាច់ជ្រូក​ (សុទ្ធ) 17,000៛
+សាច់ជ្រូក​ (ជាប់ខ្លាញ់+ឆ្អឹង) 15,000៛
+សាច់គោ (ល្អ) 28,000-30,000៛
+តំលៃស្វាយកែវរមៀតលេខ១ , 900-960៛ (ចំការ)  នៅVN 1,060៛-1,100៛
+តំលៃស្វាយកែវរមៀតលេខ២ , 680-720៛ (ចំការ)  នៅVN 850៛-860៛
 ក្នុងមួយថ្ងៃនាំចេញប្រហែល 20-30តោននាំមកពីខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ចេញតាមច្រកទ្វាតំបន់បាតត្រាស់, ឃុំដូង, ស្រុករមាសហែក
*  ការងារទូទៅ
លោកស្រីតំណាងក្រុមនារី របស់មន្ទីរចូលរួមទិវារំលឹកខួបទី 40 ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព នឹងអភិវឌ្ឈន៏, ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហះបណ្ឌិត  ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី , រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា, ព្រិទ្ធសភា នឹងអធិការកិច្ចនៅសាលាខេត្តស្វាយរៀង
លោកប្រធានមន្ទីរ, លោកប្រធានការិយាល័យអភិវឌ្ឈន៏សហគមន៏កសិកម្ម , លោកប្រធានកសិកម្មស្រុករមាសហែក នឹងមន្ត្រីស្រុក, ឃុំចូលរួមប្រគល់គោ ចំនួន 12 ក្បាល របស់ក្រុមហ៊ុន NKVC ជូន សមាជិកសហគមន៏កសិកម្មសាមគ្គីក្រសាំង ចំនួន 06 គ្រួសារ ដើម្បីចិញ្ចឹមបំប៉នលក់តាមកិច្ចសន្យា  ( ជម្រុញមុខរបរ សហគមន៏កសិកម្មក្លាយជាធុរកិច្ចកសិកម្ម /  ASPIRE ) នៅភូមិក្រសាំង,ឃុំក្រសាំង, ស្រុករមាសហែក
កម្មវិធីទី2,  ចូលរួមប្រជុំជាមួយតំណាងសហគមន៏កសិកម្មជ្រុងពពេលរីកចំរើន, ឃុំម្រាម,ស្រុករមាសហែក ដើម្បីលើកកំពស់ នឹងជម្រុញមុខរបរធុរកិច្ចកសិកម្មក្នុងការធ្វើសិប្បកម្មកែច្នៃខ្នាតតូច 
* មន្ត្រីខេត្ត,ស្រុក នឹង តំណាងក្រុមហ៊ុន  NRG សហការណ៏ជាមួយគម្រោង  S-RET ចុះស្វែងយល់ នឹង ប្រជុំផ្សព្វផ្សាយបច្ចេកវិទ្យាឋាមពលកកើតឡើងវិញ ដល់ក្រុមកសិករ នៅឃុំដូង, ឃុំត្រស់, ឃុំក្រសាំង, ស្រុករមាសហែក
05/01/2019
ដោយសេចក្តីគោរព
ពីខ្ញុំបាទ  ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter