សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពការងារកសិកម្មប្រចាំថ្ងៃ មានដូចតទៅ
1, ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព :
Max : 33.8 •c
Min : 23,0 °c
2, ការងារដាំដុះ
ដំណាំស្រូវប្រាំងដុះលូតលាស់ល្អ , មិនទាន់មានការខ្វះទឹក នឹងការយាយីបំផ្លាញពីសត្វល្អិតចង្រៃគួរអោយកត់សំគាល់ឡើយ
3 , ការងាររដ្ឋបាលព្រៃឈើ នឹងរដ្ឋបាលជលផល
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើ,នឹងមន្ត្រី ខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលជលផលស្វាយរៀង បានល្បាតតាមដាន,ទប់ស្កាត់ នឹងបង្ក្រាបបទល្មើសតាមគោលដៅ , ពុំមានជួបប្រទះបទល្មើសឡើយ
* ការងារទូទៅ
លោកប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស ចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែម ដល់កសិករ អនុវត្តប្រពន្ធ័កសិកម្មចំរុះខ្នាតតូច ( កម្មវិធី ASPIRE ) នៅភូមិក្រសាំង,ឃុំក្រសាំង , ស្រុករមាសហែក
* ក្រុមការងារ មន្ទីរកសិកម្មខេត្ត បានចុះពិនិត្យសកម្មភាព នឹងណែនាំពីការប្រើប្រាស់ធាតុចូល ដល់ក្រុមហ៊ុន កុយសារ៉េន ក្នុងការដាំដំណាំ ឱឡឹកបាន លើផ្ទៃដី សរុប 15 ហត នៃផែនការគ្រោង 55 ហត ( ដោយប្រើប្រាស់អណ្តូងស្រោចស្រព ) នៅភូមិ កំពោតទូក, ឃុំគគីសោម, ស្រុកស្វាយទាប
06/01/2019
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង