សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបអំពីសកម្មភាពកសិកម្មមានដូចតទៅ ៖
* ការងារដាំដុះ
- ការប្រមូលផលស្រូវប្រដេញទឹក លើផ្ទៃដីសរុប 138 ហត, ទិន្នផលមធ្យម 4,100 គក្រ
- ការព្រោះ, ស្ទូងស្រូវប្រាំងសរុប ផ្ទៃដី 20,573 ហត,ស្មើរនឹង 103 % នៃផែនការ 20,000 ហត
( ជារួមដំណាំស្រូវរដូវប្រាំងមិនទាន់មានការខ្វះទឹកទេ )
* ការងារសហគមន៏កសិកម្ម
ក្រុមការងារគម្រោង BPAC / JICA នឹងមន្ត្រីខេត្ត បានចុះពិនិត្យ តាមដានសកម្មភាព មុខរបរសាកល្បង របស់សហគមន៏កសិកម្មសាមគ្គី , ឃុំសំឡី, ស្រុកកំពង់រោទ៏
* ការងារព្រៃឈើ នឹង ការងាររដ្ឋបាលជលផល
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើ នឹងខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលជលផលស្វាយរៀងបានល្បាតតាមដាន,ទប់ស្កាត់នឹងបង្ក្រាបបទល្មើសតាមគោលដៅ , ពុំមានជួបប្រទះបទល្មើសឡើយ
* ការងារទូទៅ
ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត លោកប្រធានមន្ទីរ នឹងលោកប្រធានការិយាលយ័កសិ,ឧស្សាហកម្មខេត្តបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីវឌ្ឈនភាព , បព្ហាប្រឈម នឹងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ ។
- ក្រុមមន្ត្រីបច្ចេកទេសខេត្ត,ស្រុក បានចូលរួមសិក្សាដកបទពិសោធន៏ ក្នុងការដាំដំណាំឱឡឹក លើដីខ្មៅ នៅឃុំគគីសោម, ស្រុកស្វាយទាប
- មន្ត្រីបច្ចេកទេសខេត្ត,ស្រុក ចូលរួមពិនិត្យនឹងផ្តល់ការណែនាំបន្ថែម លើសកម្មភាព ព្រោះស្រូវផលិតពូជ CAR 15 ដោយប្រើឧបករណ៏អូសពង្រោះ លើផ្ទៃដី 03 ហត របស់ក្រុមកសិករ នៅឃុំស្វាយធំ, ស្រុកស្វាយជ្រំ (Contracting out / ASPIRE / SACRET )
10/01/2019
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ