សកម្មភាពការងារប្រចាំថ្ងៃ (11-01-2019)
ចេញ​ផ្សាយ ១១ មករា ២០១៩
302

សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាបអំពីសកម្មភាពកសិកម្ម ប្រចាំថ្ងៃ មានដូចតទៅ  ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max         34,8   °c
Min          24,0   °c 
*  ការងារដាំដុះ  
ដំណាំស្រូវរដូវប្រាំងដុះលូតលាស់ល្អ មិនមានខ្វះទឹក នឹងការយាយីបំផ្លាញពីសំណាក់សត្វល្អិតគួរអោយកត់សំគាល់ឡើយ
-  លោកអនុប្រធានកសិកម្មក្រុងស្វាយរៀង ចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមលើការថែរទាំដំណាំស្រូវប្រាំង នៅភូមិទាហ៊ានក្រោម ,សង្កាត់ស្វាយតឿ , ក្រុង ស្វាយរៀង 
-  មន្ត្រីកសិកម្មស្រុក ចុះពិនិត្យ ផ្តល់បច្ចេកទេសបន្ថែមដល់កសិករអនុវត្តប្រពន្ធ័កសិកម្មចំរុះខ្នាតតូច នឹងដំណាំបន្លែសុវត្ថិភាព នៅភូមិត្រដែត, ឃុំព្រះពន្លា, ស្រុកកំពង់រោទិ៍
*  ការងារផលិតកម្ម នឹងបសុព្យាបាល
លោកអនុប្រធានកសិកម្មស្រុក នឹងមន្ត្រីពេទ្យសត្វស្រុកចន្ទ្រា បានចុះណែនាំ,ផ្សព្វផ្សាយអំពីការចិញ្ចឹមសត្វល្អ នឹងវិធានការណ៏តាមដាន , ការពារ, ទប់ស្កាត់ការឆ្លងជម្ងឺផ្តាសាយបក្សី នឹងធ្វើជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វ នៅភូមិកោះគោ,ឃុំព្រៃគគី , ស្រុកចន្ទ្រា
*  ការងារព្រៃឈើ 
លោក គល់ សុវណ្ណ នាយខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយ ប្រធានសហគមន៏ព្រៃឈើ ទាំង 05 ដើម្បីពង្រឹង ការគ្រប់គ្រងព្រៃសហគមន៏, ដីព្រៃសហគមន៏ នឹងណែនាំអំពីវិធានការណ៏ត្រៀមបង្ការភ្លើងឆេះព្រៃ ក្នុងរដូវក្តៅ ព្រមទាំងផ្តល់ថវិការសកម្មភាពជំហ៊ាន ទី 4 
*  ការងារទូទៅ
លោកប្រធានមន្ទីរចូលរួមកិច្ចប្រជុំការងារកម្មវិធី ASPIRE  លើការត្រួតពិនិត្យ, វាយតម្លៃលទ្ធផល
,សកម្មភាពការងារឆ្នាំ 2018 នៅតាមតំបន់គោលដៅ 
លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរ នឹងលោកនាយខណ្ឌរដ្ឋបាលជលផលស្វាយរៀង ចូលរួមកិច្ចប្រជុំស្តីពីកម្មវិធីជលផលនៅក្នុងផែនការ,យុទ្ធសាស្ត្រអភិវឌ្ឈន៏វិសយ័កសិកម្មថ្នាក់ខេត្ត សម្រាប់ឆ្នាំ 2019-2023 នៅរដ្ឋបាលជលផល, ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ
*  លោក ពុត កាអុល អនុប្រធានមន្ទីរ ចូលរួមប្រជុំបូកសរុបលទ្ធផលការងារបណ្តុះបណ្តាលវិជ្ជាជីវះខេត្តស្វាយរៀង ឆ្នាំ 2018  នឹងទឹសដៅ ឆ្នាំ 2019
ក្រោមអធិបតីភាពឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត
11/01/2019
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំបាទ ថាច់ រតនា  ប្រធានមន្ទីរ

ចំនួនអ្នកចូលទស្សនា
Flag Counter