សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាប អំពីសកម្មភាពការងារកសិកម្មប្រចាំថ្ងៃមានដូចតទៅ ៖
អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
* លោកប្រធានមន្ទីរ, លោកប្រធានកសិកម្មស្រុកកំពង់រោទិ៍ បានជួបពិភាក្សាជាមួយ លោក ប៉ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិព្រៃវល្លិ,ភូមិព្រៃវល្លិ,ឃុំថ្មី,ស្រុកកំពង់រោទិ៍ អំពីកិច្ចសម្រួលការធ្វើចរាចរផលិតផលស្រូវលក់ចេញ (មិនផ្លូវការ ) ទៅប្រទេសវៀតណាម , ព្រមទាំងចុះពិនិត្យសកម្មភាពដឹកស្រូវចេញតាមទូកដោយឈ្មួញកណ្តាល ។
* គួរអោយកត់សំគាល់គឺ បរិមាណស្រូវនាំចេញ ក្នុងមួយថ្ងៃ មានចំនួន ប្រមាណពី 400-500 តោន ( ស្រូវ IR 504 )
ចំពោះតម្លៃស្រូវបានធ្លាក់ចុះបន្តិចពី 750-780 ៛ / គក្រ ( ស្រូវសើម នៅព្រំដែន )
-កម្មវិធីទី ពី បានបន្តរធ្វើការពិនិត្យ នឹងផ្តល់ការណែនាំដល់កសិករក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំបន្លែសុវត្ថិភាព ដែលផ្តល់សេវាដោយអង្គការ SACRET តាមកិច្ចសន្យាជាមួយមន្ទីរ កសិកម្ម ( ASPIRE , 2018 )
វត្តមានចូលរួមសរុប ចំនួន 21 នាក់,ស្រី 16 នាក់
* ការងារព្រៃឈើ
មន្ត្រីផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀង បានចុះវាស់វែងឈើអារ ប្រភេទលេខ 2 ចំនួន 04 រថយន្ត សរុប 72 m3 ( មានលិខិតអនុញាតិ )
ដឹកពីខេត្តស្ទឹងត្រែង មកដាក់តាមដេប៉ូ នៅឃុំដូនសរ, ស្រុកស្វាយជ្រំ នឹងឃុំ ព្រះពន្លា, ស្រុកកំពង់រោទិ
12/01/2019
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា , ប្រធានមន្ទីរ