សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបដ៏ខ្ពង់ខ្ពស់
-កាលពី ថ្ងៃទី 12/01/2019 ,ម៉ោង 9,30 នាទី យប់ , ក្រុមត្រួតពិនិត្យ, ទប់ស្កាត់ នឹងបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វ នឹងផលិតកម្មសត្វសហការណ៏ជាមួយការិយាលយ័ផ.បខេត្ត បានធ្វើការត្រួតពិនិត្យចាប់បានបទល្មើសនៃការនាំចូលជ្រូករស់ពីប្រទេសវៀតណាម តាមច្រកម្ទេស, សង្កាត់ច្រកម្ទេស, ក្រុងបាវិត នៅលើផ្លូវជាតិលេខ 01 , ចំនួន 19 ក្បាល ដឹកជញ្ជូនដោយរថយន្ត ម៉ាកកូរ៉េ ទម្ងន់ 2,5 តោន , ពាក់ស្លាកលេខ 3 A 0697 ដែលមានម្ចាស់ឈ្មោះ ពេជ វណ្ណះ ភេទប្រុស ,អាយុ 27 ឆ្នាំ ទីលំនៅភូមិតាប៉,ឃុំតាសួស, ស្រុកស្វាយជ្រំ ។ ក្រុមការងារបានធ្វើកំណត់ហេតុ,ឃាត់ទុកសត្វជ្រូករស់ទាំងអស់ នឹងមធ្យោបាយ រក្សារទុកនៅមន្ទីកសិកម្មខេត្តដើម្បីចាត់វិធានការណ៏បន្តរតាមនីតិវិធីជាធរមាន ។
* បព្ជាក់ ៖ ការដឹកនាំសត្វមានលិខិតអនុញ្ញាតិនាំចូលត្រឹមថ្ងៃទី 11/01/2019, ប៉ុន្តែការដឹកចូលជាក់ស្តែងថ្ងៃទី 12/01/2019 ។
* ចលនាសត្វជ្រូកចាប់ផ្តើមមានការប្រែប្រួលដោយតម្លៃក្នុងស្រុក ខ្ពស់ជាងប្រទេសជិតខាង ប្រមាណ ពី 500 ៛ / គក្រ ( ជ្រូកពូជ )
ដោយសេចក្តីគោរព
13/01/2019
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ