សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាបអំពីសកម្មភាពការងារកសិកម្មមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 34, 5 °c
Min 24,8 °c
* ការងារដាំដុះ
បញ្ចប់ការព្រោះ,ស្ទូង ស្រូវរដូវប្រាំង សរុប 21,056 ហត ,ស្មើរនឹង 105 % នៃផែនការ 20,000 ហត
ដំណាំស្រូវដុះលូតលាស់ល្អ, ពុំទាន់មានខ្វះទឹកទេ
* ការងារផលិតកម្ម,បសុព្យាបាល
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព ភ្នាក់ងារសុខភាពសត្វភូមិ នៅស្រុកកំពង់រោទិ ( កម្មវិធី ASPIRE , 2018 ) ផ្តល់សេវាកម្មដោយអង្គការ AVSF ស្របតាម កិច្ចសន្យាជួលសេវាពីខាងក្រៅ , នៅការិយាលយ័កសិកម្មស្រុកកំពង់រោទិ៍ , វត្តមានចូលរួម ចំនួន 30 នាក់
- មន្ត្រីបសុព្យាបាលចុះត្រួតពិនិត្យ ការនាំជ្រូកចូល ចំនួន 696 ក្បាល តាមច្រកព្រៃតាអី , ឃុំព្រៃតាអី, ស្រុកស្វាយទាប ដោយក្រុមហ៊ុនដានីដេង ( មានច្បាប់អនុញ្ញាតិ )
* ការងារព្រៃឈើ
មន្ត្រីខណ្ឌ,ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈើ នឹងមន្ត្រីខណ្ឌ,ផ្នែក, សង្កាត់រដ្ឋបាលជលផល ស្វាយរៀងបានល្បាតតាមដាន, ទប់ស្កាត់នឹងបង្ក្រាបបទល្មើសតាមគោលដៅ, ពុំមានជួបប្រទះបទល្មើសឡើយ ។
* ការងារទូទៅ
លោក ប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាកាកបាទក្រហមខេត្តស្វាយរៀង ប្រចាំឆ្នាំ 2018 នឹងលើកទឹសដៅអនុវត្តន៏បន្តឆ្នាំ 2019 ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន វិបុល ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តស្វាយរៀង , វត្តមានចូលរួម សរុប 24 នាក់ ។
* លោកប្រធានមន្ទីរចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំសមាសភាពក្នុងគណះកម្មការគ្រប់គ្រងទីជម្រាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការថយចុះគុណភាពដី,ថ្នាក់ ខេត្ត , ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត , វត្តមានតំណាងអង្គភាពពាក់ពន្ធ័សរុប 09 នាក់
17/01/2019
ដោយសេចក្តីគោរព
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ