សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាបអំពីសកម្មភាពការងារកសិកម្មមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 34, 5 °c
Min 24,0 °c
ស្ថានភាពភ្លៀងខ្សោយ លើ 8/8 ក្រុង,ស្រុក
កំពស់ទឹកភ្លៀង មធ្យម ប្រចាំថ្ងៃ 3,0 មម
* ការងារដាំដុះ
បព្ចាប់ការដាំដំណាំរួមផ្សំ នឹងដំណាំកសិ ឧស្សាហកម្មរដូវប្រាំង សរុបផ្ទៃដី 2,140 ហត ,ស្មើរនឹង 85,60 % នៃផែនការ 2,500 ហត ក្នុងនោះ មាន
ដំឡូង គ្រប់ប្រភេទ 694 ហត
បន្លែ គ្រប់មុខ 1,138 - ( ឱឡឹក 51 ហត )
អំពៅ 308 -
ការប្រមូលផលអំពៅស្ករ សរុប ផ្ទៃដី 1,461 ហត
ទិន្នផលមធ្យម 52 តោន / ហត
* ការងារផលិតកម្ម,បសុព្យាបាល
ព្យាបាលជម្ងឺអុតក្តាម ជាសះបានចំនួន 910 ក្បាល, គោ 625 ក្បាល នៃសត្វមានជម្ងឺសរុប 956 ក្បាល
- ការសាងសង់ឡជីវឧស្មន័ សរុបបានចំនួន 07 ឡ/ កន្លែង
- មន្ត្រីបសុពេទ្យខេត្ត បានចុះពិនិត្យ ក្រុមហ៊ុនដានីដេង នាំជ្រូករស់ចូលពីប្រទេសវៀតណាម ចំនួន 650 ក្បាល តាមច្រក ព្រៃតាអី ,ឃុំព្រៃតាអី, ស្រុកស្វាយទាប ទៅផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ( មានច្បាប់អនុញ្ញាតិ )
* ការងារផ្ស្ពព្វផ្សាយកសិកម្ម
មន្ត្រីបច្ចេកទេសខេត្ត,ស្រុក, ចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ សុវត្ថិភាពនឹងផ្តល់សម្ភារះដំណក់ទឹក, កៅស៊ូគ្របរង, គ្រាប់ពូជ ដល់ក្រុមបណ្តុំដាំបន្លែ ចំនួន 60 នាក់ ដែលអនុវត្តន៏ដោយអង្គការ S CRET/ កិច្ចសន្យាជួលសេវាពីខាងក្រៅ ( ASPIRE ) នៅភូមិព្រះពន្លា, ឃុំព្រះពន្លា, ស្រុកកំពង់រោទិ
* ការងារទូទៅ
លោកប្រធាន, អនុប្រធានមន្ទីរ ចូលរួមដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារព្រៃឈើ ,នឹង ការងារជលផល ខេត្តស្វាយរៀង ប្រចាំឆ្នាំ 2018 នឹងលើកទឹសដៅអនុវត្តន៏បន្តរឆ្នាំ 2019 , វត្តមានមន្ត្រីអង្គភាពទាំង ពី នឹងលោកប្រធានកសិកម្មក្រុង,ស្រុក សរុប ចំនួន 29 នាក់ នឹងមានការប្រគល់ ឯកសារ ច្បាប់ព្រៃឈើ, លិខិតបទដ្ឋាននានា ព្រមទាំងកូនឈើ ជូនការិយាលយ័កសិកម្ម ស្រុកចំនួន 350 ដើម / ស្រុក,ក្រុងដើម្បីចែកជូនប្រជាពលរដ្ឋដាំតាមគ្រួសារ ។
18/01/2019