សូមគោរពជូន លោកជំទាវ ឯកឧត្តមជ្រាបអំពីសកម្មភាពកសិកម្មប្រចាំថ្ងៃមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 34,2 °c
Min 23,0 °c
* ការងារដាំដុះ
- ការអនុវត្តន៏ស្រូវប្រាំងសរុប ផ្ទៃដី 21,508 ហត ស្មើរនឹង 105 % នៃផែនការ 20,000 ហត ( បព្ចាប់ )
- ការប្រមូលផល ស្រូវប្រាំង សរុប 2,858 ហត , ទិន្នផលមធ្យម 4,210 គក្រ / ហត
- ការដាំដំណាំរួមផ្សំរដូវប្រាំងសរុប ផ្ទៃដី 2,140 ហត
- ក្រុមមន្ត្រីបច្ចេកទេស កសិកម្ម ខេត្ត,ស្រុកចុះអនុវត្តន៏វិធីសាស្ត្រ នៃការតាក់តែងមែក ( ការកាត់ទងមេ )របស់ ដំណាំឱឡឹក នៅក្នុងកសិដ្ឋានឱឡឹករបស់ក្រុមហ៊ុន កុយ សារ៉េន នៅភូមិកំពោតទូក,ឃុំគគីសោម , ស្រុកស្វាយទាប
* ការងារផលិតកម្ម បសុព្យាបាល
មន្ត្រីបសុពេទ្យ ស្រុកកំពង់រោទិ៍ បានចុះពិនិត្យ នឹងផ្តល់ការណែនាំបច្ចេកទេសបន្ថែម ដល់ក្រុមកសិករបណ្តុំចិញ្ចឹមមាន់ ក្នងការថែរទាំ កូនមាន់ នឹងមាន់ នៅឃុំរាជមន្ទីរ, ស្រុកកំពង់រោទិ៍ ( កម្មវិធី ASPIRE , 2018)
* ការងារនិតិកម្មកសិកម្ម
លោកប្រធានការិយាលយ័នីតិកម្មកសិកម្ម នឹងមន្ត្រីបានចុះធ្វើអធិការកិច្ចសម្ភារះកសិកម្មដែលក្រុមហ៊ុនកំពុងប្រើប្រាស់ លើការដាំដំណាំ អំពៅស្ករ នឹងដំឡូងមី ចំនួន 05 កន្លែងនៅក្នុងស្រុកស្វាយទាប
* ការងារទូទៅ
លោកប្រធានមន្ទីរ ចូលរួមក្នុងការធ្វើទស្សនះកិច្ច ស្វែងយល់ លើទីវាល អំពីកសិដ្ឋានដាំបន្លែ ខ្នាតតូច បង្ហាញ បច្ចេកវិទ្យាបន្សាំ នៅភូមិសិរីវង្ស, ភូមិគោកងួន ,ឃុំត្រពាំងឬស្សី, ស្រុកកំពង់ស្វាយ, ខេត្តកំពង់ធំ ។
- លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ ចូលរួមប្រជុំបូកសរុបលទ្ធផល ប្រចាំខែមករា នឹងលើកទឹសដៅខែកុម្ភះ របស់រដ្ឋបាលខេត្ត, ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត
- លោក សុខ សុទ្ធាវុទ្ធ អនុប្រធានមន្ទីរ ចូលរួមប្រជុំនៅមន្ទីរសេដ្ឋកិច្ច ហិរញវត្ថុស្តីពីការពិភាក្សាលើទិន្ននយ័សេដ្ឋកិច្ច នឹងហិរញ្ញវត្ថុក្នុងវិសយ័កសិកម្មខេត្តស្វាយរៀងប្រចាំឆ្នាំ 2018
23/01/2019
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ