សូមគោរពជូន លោក ជំទាវ ឯកឧត្តម ជ្រាប អំពីសកម្មភាពការងារ ប្រចាំថ្ងៃមានដូចតទៅ ៖
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max 33,0 ° c
Min 20,0 ° c
* ការងារដាំដុះ
ដំណាំស្រូវ ដុះលូតលាស់ល្អ , មិនមានខ្វះទឹក នឹងការយាយីបំផ្លាញ ពីសត្វល្ងិតចង្រៃ គួរអោយកត់សំគាល់ទេ ។
- លោក សៅ ធីតា អនុប្រធានការិយាលយ័កសិកម្មក្រុង បានចុះពិនិត្យការដាំបន្លែសុវត្ថិភាព នឹងផ្តល់ការណែនាំបច្ចេកទេសបន្ថែម , ពូជបន្លែ ដល់កសិករ ចំនួន 02 គ្រួសារ នៅភូមិចំបក់ពាម,សង្កាត់សង្ឃរ៏, ក្រុងស្វាយរៀង
* ការងារ ផលិតកម្ម បសុព្យាបាល
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វភូមិ ( ផ្តល់សេវាពីខាងក្រៅ ដោយអង្គការ AVSF / ASPIRE ) នៅ ការិយាលយ័កសិកម្ម ស្រុករមាសហែក , វត្តមានចូលរួម 30 នាក់ , ស្រី 02 នាក់
* ការងារជលផល
មន្ត្រីខណ្ឌរដ្ឋបាលជលផលស្វាយរៀង បានល្បាត , ទប់ស្កាត់នឹងបង្ក្រាបបទល្មើស នៅចំណុច ភូមិតាស្អាង, ឃុំកំពង់ចម្លង , ស្រុក ស្វាយជ្រំ ដកហូតបាន ៖
លូស្បៃមុង 15 មាត់
របាំងស្បៃមុង 300 ម៉ែត្រ
បង្គោលឬស្សី 198 ដើម
វត្ថុតាងទាំងអស់បានដុតបំផ្លាញចោល នៅនឹងកន្លែង
* ការងារទីផ្សារ
+តំលៃទីផ្សារផលិតផលកសិកម្ម គិតជា(៛/kg)
1 /ដំឡូងមីសើម 400-410៛ (តំលៃនៅចំការ) និងតំលៃដល់កន្លែងប្រមូលទិញ 430-440៛ នៅVN 500-520៛ (ម្សៅខ្ពស់) 2/ ស្រូវស្រែស្ងួត 1000 -1020៛ និងនៅVN 1030-1050៛
- ស្រូវIRសើម 700-710៛ និងនៅVN 730-740៛
-ស្រូវIRស្ងួត 830-840៛ និងនៅVN 870-890៛
3/តំលៃជ្រូកសាច់រស់(ស្រែ) 8600-8700៛
-ជ្រូកសាច់រស់ពូជកូនកាត់(កសិដ្ឋាន) 9400-9500៛
-ជ្រូកសាច់ស៊ីភីស្វាយរៀង=2.45$= 9850៛
-ជ្រូកសាច់នៅប្រទេសវៀតណាម=9200-9300៛
+សាច់ជ្រូក (សុទ្ទ) 17000៛
+សាច់ជ្រូក (ជាប់ខ្លាញ់+ឆ្អឹង) 15000៛
+សាច់គោ (ល្អ) 30000-32000៛
+តំលៃស្វាយកែវរមៀតលេខ១ 830-850៛ (ចំការ) នៅVN 1050៛-1100៛
+តំលៃស្វាយកែវរមៀតលេខ២ 680-720៛ (ចំការ) នៅVN 850៛-870៛
ក្នុងមួយថ្ងៃនាំចេញប្រមាណពី 20-30តោននាំមកពីខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ចេញតាមច្រក ,ឃុំដូង , ស្រុករមាសហែក
* ការងារទូទៅ
* ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ បានអញ្ជើញមកបំពេញការងារនៅខេត្តស្វាយរៀង , បានជួបប្រជុំពិភាក្សា ជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្តីពី ស្ថានភាពដីព្រៃឈើរបស់ស្ថានីយផ្សព្វផ្សាយ នឹងស្តារព្រៃឈើឡើងវិញតាសួស ,ស្ថិតនៅឃុំត្រស់, ស្រុករមាសហែក នៅសាលាខេត្ត
25/01/2019
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំបាទ ថាច់ រតនា ប្រធានមន្ទីរ