06-02-2019សកម្មភាពប្រចាំថ្ងៃរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០១៩
286

សូមគោរពជូន លោកជំទាវ ឯកឧត្តម ជ្រាបជាពត៏មានអំពីលទ្ធផលសកម្មភាពប្រចាំថ្ងៃមានដូចតទៅ 
* ស្ថានភាពអាកាសធាតុ
សីតុណ្ហភាព
Max   34,0  ° c
Min    23,2  ° c
*  ការងារដាំដុះ
ការព្រោះស្ទូងស្រូវប្រាំងលើកទី ពីរ សរុបផ្ទៃដីចំនួន  3,354  ហត ( នៅតាមតំបន់ទំនាបជាប៉ព្រែកព្រំដែន ប្រទេសវៀតណាម / តំបន់អូរដំរីឆ្លង, ជប់ព្រីង , ស្រុកកំពង់រោទិ  ) ស្រូវមានអាយុ 23 - 25 ថ្ងៃ ។
- ការប្រមូលផលស្រូវប្រាំងសរុបផ្ទៃដី  15,161 ហត ,ទិន្នផលមធ្យម  4,240  គក្រ/ ហត
-  ការប្រមូលផលដំណាំអំពៅស្ករ សរុបផ្ទៃដី 3,934  ហត ,ទិន្នផលមធ្យម 52 តោន /  ហត
*  ការងារផលិតកម្ម នឹងបសុព្យាបាល 
បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ភ្នាក់ងារសុខភាពសត្វភូមិ ,នៅការិយាលយ័កសិកម្មស្រុកស្វាយជ្រំ  ផ្តល់សេវាដោយ អង្គការ AVSF តាមកិច្ចសន្យាជួលសេវាពីខាងក្រៅ ( ASPIRE ) ,រយះពេល 03 ថ្ងៃ, វត្តមានចូលរួមសរុប 32   នាក់ ,ស្រី 02  នាក់ ,
ជម្ងឺសត្វមិនមានលេចចេញគួរអោយកត់សំគាល់ឡើយ
*  ទីផ្សារកសិផល គិតជា (៛/kg) នៅផ្សារកំពង់ត្រាច,ឃុំកំពង់ត្រាច, ស្រុករមាសហែក
1 /ដំឡូងមីសើម 360-380៛ (តំលៃនៅចំការ)និងតំលៃដល់កន្លែងប្រមូលទិញ400-420 ៛ នៅVN 480-500 ៛ (ម្សៅខ្ពស់) 
   2/ ស្រូវស្រែស្ងួត 820 -830 ៛ និងនៅVN 850-860 ៛
    - ស្រូវIRសើម 710-720 ៛ និងនៅVN 730-750 ៛
    -ស្រូវIRស្ងួត 750-760 ៛ និងនៅVN 790-800 ៛ 
3/តំលៃជ្រូកសាច់រស់(ស្រែ​​) 8700-8800៛   
-ជ្រូកសាច់រស់ពូជ​កូនកាត់(កសិដ្ឋាន)  9700-9800 ៛
-ជ្រូកសាច់សីុភី​​ស្វាយរៀង=2.58$= 10400 ៛
-ជ្រូកសាច់នៅប្រទេសវៀតណាម=9200-9300 ៛
+សាច់ជ្រូក​ (សុទ្ទ) 17000 ៛
+សាច់ជ្រូក​ (ជាប់ខ្លាញ់+ឆ្អឹង) 15000 ៛
+សាច់គោ (ល្អ) 30000-32000 ៛
+តំលៃស្វាយកែវរមៀតលេខ១ 800-820 ៛ (ចំការ)  នៅVN 1000៛-1050៛ (មិនសូវមាន)
+តំលៃស្វាយកែវរមៀតលេខ២ 650-700 ៛ (ចំការ)  នៅVN 830៛-850 ៛
 ក្នុងមួយថ្ងៃនាំចេញប្រហែល 20-25តោននាំមកពីខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ តាមច្រក
បាតត្រាស់,ឃុំដូង, ស្រុករមាសហែក
- អំពៅស្ករ ( កំរិតជាតិស្ករ 10 ccs ) 30 $ /  តោន
*  ការងារទូទៅ
លោកប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេសខេត្ត, ស្រុក, ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមលើការថែរទាំ ស្រែផលិតពូជស្រូវ ( ខា 15 ) លើផ្ទៃដី សរុប 03 ហត នៅភូមិដកពរ, ឃុំស្វាយធំ, ស្រុក ស្វាយជ្រំ
( កិច្ចសន្យាជួលសេវាពីខាងក្រៅ / កម្មវិធី ASPIRE  )
06/02/2019

ចំនួនអ្នកចូលទស្សនា
Flag Counter