កិច្ចប្រជុំប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចជូនមន្ត្រីរាជការ
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
219

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ និងប្រកាសដីកាលេខ ០០២/១៩ ដ.ក.តត របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចជូនមន្ត្រីរាជការ ចំនួន០៤ រូប ក្រោមអធិបតីភាព លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការនៃមន្ទីរកសិកម្ម ចំនួន៦៥ នាក់ ស្រី០៨ នាក់។ សមាសភាពមន្ត្រីប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចមានដូចខាងក្រោម៖         

១. លោកស្រី ឡាយ ណូយ ជាអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក

២. លោក ផាន់​ ហន ជានាយផ្នែករដ្ឋបាលជលផលរមាសហែក

៣. លោក ហម ភក្តី ជានាយផ្នែករដ្ឋបាលព្រៃឈើស្វាយរៀង

៤. លោក ម៉ៅ ធិប ជានាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀង

៥. លោក ចាន់ សារ៉ាវង្ស ពីអនុប្រធានការិយាល័យរដ្ឋបាល​ បុគ្គលិក ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម

ចំនួនអ្នកចូលទស្សនា
Flag Counter