ក្រុមការងារលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ចុះពិនិត្យវាយតម្លៃវឌ្ឍនភាពនៃការវិនិយោគលើដំណាំកសិឧស្សាហកម្ម
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
230

ខេត្តស្វាយរៀង៖ ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីរដ្ឋបាលខេត្ត-ស្រុក បានចូលរួមជាមួយក្រុមការងារលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ដឹកនាំដោយលោក ង៉ាន ណានី អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពនៃការវិនិយោគលើដំណាំកសិឧស្សាហកម្ម  ផលលំបាក នឹងផែនការអនុវត្តន៍បន្ត នឹងការចុះពិនិត្យសកម្មភាពជាក់ស្តែង លើទីវាល របស់ក្រុមហ៊ុន NKVC នៅឃុំគគី ស្រុករមាសហែក។

ចំនួនអ្នកចូលទស្សនា
Flag Counter