នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងលោក ប៊ូ ស៊ីថា ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមប្រជុំពិភាក្សាលើរបៀបវារៈដូចតទៅ៖ ១) ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៩៧ សសរ.កសក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុមការងារដើម្បីសម្របសម្រួល និងអនុវត្តការពង្រីកកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២) ផ្សព្វផ្សាយសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៣) ពិភាក្សាលើការងារទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (ការធ្វើប្រតិភូកម្មអំណាចពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) ៤) បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សាលប្រជុំជាន់ទី១ នៃនាយកដ្ឋាននីតិកម្មកសិកម្ម) ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម