ខេត្តស្វាយរៀង៖ ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក មាស ម៉ានី ប្រធានការិយាល័យកសិកម្មស្រុករំដួល លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រីបានធ្វើអង្កេតស្ទង់ទិន្នផលស្រូវ(ពូជ ML202) របស់កសិករ ឈ្មោះ កែត តុលា នៅភូមិធ្នង់ ឃុំថ្នាធ្នង់ លើផ្ទៃដីស្រែចំនួន ០.៨០ ហិកតាទិន្នផលទទួលបានសរុប ៤.៦២៥ គក្រ/ហិកតា តាត់សំណើមស្រូវស្ងូតរក្សាទុក ១៨% នៅសល់ ៤.៤០៩ គក្រ/ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម