វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅស្រុករំដួល
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
165

ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពុត កាអុល អនុប្រធានមន្ទីរ បានចូលរួមវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅ ឃុំជ្រុងពពេល ស្រុករំដួលក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា និងអធិការកិច្ច។ បញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋរួមមាន៖ ១) សុំពង្រីកបណ្ដាញអគ្គិសនីបន្ថែមដល់ភូមិដែលនៅឆ្ងាយពីផ្លូវធំ ២) សុំសមត្ថកិច្ចជួយបង្រ្កាបការប្រើប្រាស់គ្រឿងញៀន ៣) សុំជួយជួសជុល និងពង្រីកផ្លូវលំជនបទនិងក្បាលស្ពានមួយកន្លែង។ មានវត្តមានចូលរួម ៨៤នាក់ ស្រី៣៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter