ខេត្តស្វាយរៀង៖ ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នឹងលោកប្រធានកសិកម្មស្រុកស្វាយជ្រំ ចុះពិនិត្យស្ថានភាពស្រែផលិតពូជ ខា១៥ របស់សហគមន៏កសិកម្ម ដែលកំពុងប្រឈមបញ្ហាខ្វះទឹក នឹងប្រភពទឹក នៅភូមិដក់ពរ ឃុំស្វាយធំ នឹង ភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ដើម្បីដោះស្រាយទឹកសំរាប់ដំណាំ នឹងគោក្របី នាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម