ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ មានជនមិនស្គាល់មុខលួចដុតព្រៃចំការឈើដាំ ឆ្នាំ ២០១០ នៅស្ថានីយដាំឈើក្រសាំង ឃុំអណ្តូងត្របែក ស្រុករមាសហែក ឆេះអស់ ១០ ហត។ កម្លាំង ចំនួន ១០ នាក់បានធ្វើអន្តរាគមន៏ពន្លត់បានជាស្ថាពរ ។ ការខូចខាតឈើដោយឆេះរោលៗ ប្រមាណ ៣០ % បច្ចុប្បន្នមន្ត្រីសង្កាត់ ព្រៃឈើ សហការណ៍ជាមួយឃុំ ប៉ុស្តរដ្ឋបាល បានកំពុងធ្វើការស្រាវជ្រាវដើម្បីនាំយកជនល្មើសទៅ អនុវត្តន៍តាមច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម