ខេត្តស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំកិច្ចប្រជុំ ជាមួយលោកប្រធានអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ក្រុមមន្ត្រីត្រួតពិនិត្យចលនាសត្វ និងក្រុមអាជីវករប្រមូលទិញជ្រូកក្នុងខេត្ត ផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ ដើម្បីផ្សព្វផ្សាយសារាចណែនាំ លេខ ១១៨ សណនកសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបិទការនាំជ្រូកចូលពីប្រទេសវៀតណាម ព្រមទាំងដាក់ចេញនូវវិធានការណ៍ពង្រឹងការគ្រប់គ្រងចលនាសត្វ តាមដាន ទប់ស្កាត់បង្ក្រាបការនាំចូលជ្រូកអោយមានប្រសិទ្ធិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម