ថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ លោក ប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ ការប្រមូលទិញស្រូវរបស់ឈ្មួញ វៀតណាម នឹងជួបសមត្ថកិច្ចអោយជួយសំរួលដល់ការនាំស្រូវចេញលក់ទៅប្រទេសវៀតណាម តាមច្រករបៀង ចន្លោះ បង្គោលព្រំដែន លេខ ២២៩ ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ( តំលៃស្រូវ សើម ,IR 504 ៧៦០-៧៧០ ៛ /គក្រ ) ព្រមទាំងបានចុះពិនិត្យ ច្រករបៀង ព្រំដែន នៅភូមិជៀសឬស្សី ឃុំកំពង់ចំម្លង ស្រុកស្វាយជ្រំ នឹងជួបសមត្ថិកិច្ចព្រំដែន ដើម្បីធ្វើការចូលរួមសហការណ៏តាមដាន ទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម