ថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងរដ្ឋបាលស្រុករមាសហែក លោកមេឃុំក្រសាំងមេឃុំអណ្តូងត្របែក នឹងនាយប៉ុស្តរដ្ឋបាលឃុំ បុគ្គលិកស្ថានីយផ្សព្វផ្សាយ ដាំឈើក្រសាំង សរុបចំនួន១១ នាក់ បានចុះពិនិត្យ ស្ថានភាពព្រៃចំការឈើដាំមានផ្ទៃដីប្រមាណ ១០ ហិកតា ដែលជនមិនស្គាល់មុខបានលួចដុតកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងមក មានការខូចខាតប្រមាណ ៣០% នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ព្រមទាំងប្រជុំដាក់ចេញទិសដៅការពារភ្លើងឆេះព្រៃ ទប់ស្កាត់ការកាប់ឈើ នឹងរំលោភយកដីព្រៃរដ្ឋជាកម្មសិទ្ធិខុសច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម