ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ក្រុមមន្ត្រីបច្ចេកទេសខេត្ត ស្រុក នឹងភ្នាក់ងារសុខភាពសត្វភូមិ បានកំពុងបន្តធ្វើអន្តរាគមន៍អបរំផ្សព្វផ្សាយអំពីការគ្រប់គ្រងសត្វ ការថែរទាំសុខភាពសត្វ នឹងការព្យាបាលជំងឺដែរសង្ស័យថាអុតក្តាម គោ ក្របី បានកើតមានលើភូមិចំនួន 0៤ ក្នុងឃុំ សំឡី ស្រុកកំពង់រោទិ៍។ សត្វមានជម្ងឺសរុប ១៥០ក្បាល ក្នុងនោះគោ១៤៨ក្បាល សត្វងាប់ ០៧ក្បាល ( កូនគោតូចៗ ) ព្យាបាលជា ចំនួន ៨៣ក្បាល។ ព្រមទាំងផ្តល់ថ្នាំព្យាបាលដល់ប្រជាពលរដ្ឋ ៨២ គ្រួសារផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម