ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រុមអន្តរាគមន៏ ត្រួតពិនិត្យចរាចរសត្វខេត្ត-ស្រុកបានបង្ក្រាបរថយន្តដឹកជ្រូកមួយគ្រឿង ម៉ាកស្តារិច ពាក់ស្លាកលេខ 2 AQ 3884 បានដឹកជ្រូក ចំនួន ១៨ក្បាល ដែលមានម្ចាស់ឈ្មោះ ទិត សាបូរ ទីលំនៅ ភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែក លួចដឹកចូលតាមច្រករបៀងខ្សែដែក ឃុំត្រស់ ស្រុករមាសហែក បច្ចុប្បន្នបានរក្សាទុកនៅមន្ទីរ ដើម្បីចាត់វិធានការណ៍បន្តតាមផ្លូវច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម