ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រុមអន្តរាគមន៍ទប់ស្កាត់ចរាចរសត្វជ្រូកពីប្រទេសវៀតណាម នៅគោលដៅ ទី០១ បានចេញល្បាតតាមដាន ទប់ស្កាត់នៅឃុំដូង ឃុំត្រស់ ស្រុករមាសហែក ពុំមានជួបប្រទះបទល្មើសឡើយ នឹងបានប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ ១១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រប់ភូមិ តំណាងប៉ុស្តរដ្ឋបាលឃុំសរុប ចំនួន ១៨នាក់ ដើម្បីចូលរួមទប់ស្កាត់អោយមានប្រសិទ្ធភាព
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម