ថ្ងៃអង្ការ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្មវិធីទី០២ បានចុះពិនិត្យខ្សែចង្វាក់សហគ្រាសកែច្នៃ ផលិតចំណីសត្វខ្នាតតូច ដែលមានសមត្ថភាពផលិត ១,៥០០គក្រ (ចំណីគ្រាប់) នឹង ៣,០០០គក្រ (ចំណីម្សៅ) ក្នុងមួយថ្ងៃ។ កម្មវិធីទី២ ពិនិត្យការចិញ្ចឹមជ្រូកក្នុងសហគ្រាស វឌ្ឈនៈ នៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ព្រមទាំងផ្តល់ការណែនាំ អោយធ្វើកិច្ចសន្យាជាមួយសហគមន៏កសិកម្ម ដើម្បីដាំដំណាំពោត ដំឡូងមី សណ្តែកខៀវ ជាវត្ថុធាតុដើម នៅនឹងកន្លែង កាត់បន្ថយការនាំចូលពីប្រភពឆ្ងាយៗដែលនាំអោយចំណាយថ្លៃដើមខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម