ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣០នាទីព្រឹក ក្រុមអន្តរាគមន៍ចរាចរណ៍សត្វខេត្ត រួមជាមួយមន្រ្តីបសុពេទ្យនៃការិយាកសិកម្មក្រុងបាវិត បានចុះបង្រ្កាបបទល្មើសផលិតផលសាច់ ដែលជនជាតិវៀតណាមឈ្មោះ ថែប ណឺក ដឹកចូលខុសច្បាប់រួមមាន សាច់ជ្រូក សាច់មាន់ និងគ្រឿងក្នុងជ្រូកសរុបទំងន់ ២៥០គីឡូក្រាម ត្រង់ចំនុចច្រករបៀងកំពង់ស្ពាន ស្ថិតនៅភូមិបាវិតលើ សង្តាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ វត្ថុតាងទាំងនោះបានដឹកមកដល់ការិយាផលិតកម្ម និងព្យាបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម