ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយការិយាល័យកសិកម្មស្រុក ចូលរួមផ្សព្វផ្សាយ និងសុំការសហការទប់ស្កាត់ការនាំសត្វ និងផលិតផលមានដើមកំណើតពីសត្វនៅប៉ុស្តច្រកទ្វេភាគីបុស្សមន ឃុំបុស្សមន។ លោក មាស ម៉ានី ប្រធានការិយាល័យកសិកម្មស្រុករំដួល បានប្រជុំផ្សព្វផ្សាយសារៈប្រយោជន៍ឡជីវឧស្ម័ន និងការថែទាំការចិញ្វឹមជ្រូកជាលក្ចណ:គ្រួសារនៅភូមិសេកយំ ឃុំពងទឹកកសិករសម្រេចចិត្តសាងសង់ឡ ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម