ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំត្រីមាសទី០១ នឹងទឹសដៅការងារត្រីមាសទី០២ ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានផ្តល់ការណែនាំដោយសង្កត់ធ្ងន់ លើការទប់ស្កាត់បង្ក្រាបឈ្មួញនាំជ្រូកចូល ពីប្រទេសវៀតណាមអោយមានប្រសិទ្ធិភាព នឹងមានការទទួលខុសត្រូវខ្ពស់។ ខេត្ត នឹងអនុវត្តន៍នូវអភិក្រមទី០៥ របស់រាជរដ្ឋាភិបាល ចំពោះមន្ត្រីពាក់ពន្ធ័ នឹងខ្វះការទទួលខុសត្រូវចំពោះ ការអនុវត្តន៍ភារះកិច្ចដ៍សំខាន់នេះព្រមទាំងបង្កើនការអបរំ ផ្សព្វផ្សាយ អោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការឆ្លងរាលដាល ជម្ងឺប៉េស្តជ្រូកអាហ្វ្រិក បង្កើតក្រុមតាមដានត្រួតពិនិត្យបង្ក្រាបតាមចំណុចនីមួយៗ ដឹកនាំដោយលោកស្នងការរងនៃស្នងការនគរបាលខេត្តនៅក្នុងស្រុករមាសហែក នឹងក្រុមល្បាតតាមព្រំដែន ណែនាំក្រុមត្រួតពិនិត្យចរាចរតាមផ្លូវគ្រប់គោលដៅ ចូលរួមអនុវត្តន៍ នឹងអាជ្ញាធរគ្រប់ក្រុង ស្រុក ត្រូវទទួលខុសត្រូវខ្ពស់ក្នុងការងារនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម