ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក ប្រាជ្ញ សាឡន បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំកិច្ចប្រជុំដោយ លោក សេង សីលា អភិបាលក្រុងបាវិត ក្នុងកិច្ចប្រជុំនេះលោកបានផ្តល់វិធានការដូចខាងក្រោម៖
១. មានការកត់ត្រាសាច់ចេញពីឡសត្វឃាត
២. មិនអោយមាននាំសាច់ពីវៀតណាមមកចូលឡហើយចែកចាយតាមទីផ្សារ
៣. អ្នកទិញជ្រូកតាមភូមិមកកាប់សាច់ត្រូវបញ្ជាក់មេភូមិ
៤. ត្រូវធ្វើកិច្ចសន្យាជាមួយឡមិនអោយទទួលជ្រួកមិនស្គាល់ប្រភពច្បាស់លាស់មកស្តុបក្នុងឡ បើចាប់បានត្រូវដកអាជ្ញាបណ្ណ័ឡ
៥. ត្រូវពង្រឹងការចុះពិនិត្យនិងចាប់សាច់នៅតាមផ្សារ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម